Marco Asensio ៖ ខ្ញុំមិនដែលគិតថាចង់ចាកចេញពីក្លឹប Real Madrid ម្ដងណានោះឡើយ

32234
  • ខ្សែប្រយុទ្ធវ័យក្មេង Marco Asensio បាននិយាយថាលោកមិនដែលគិតពីការចាកចេញពីក្លិប Real Madrid ម្ដងនោះឡើយ ។Asensio ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរចេញឆ្ងាយពីម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League នៅរដូវក្តៅនេះចំពេលដែលរបាយការណ៍ជាច្រើនថារូបគេនឹងធ្វើការផ្លាស់ទៅក្លឹបហងក្រហម Liverpool ។ ទោះជាយ៉ាងណាក៏ដោយ Asensio ដែលមានរយៈពេល ៥ ឆ្នាំនៅលើកិច្ចសន្យារបស់គេបានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំមិនដែលមានបំណងទៅទីណានោះទេ “។

    Image result for Marco Asensio

    កីឡាករវ័យ ២២ ឆ្នាំរូបនេះបានរីកចម្រើននៅទីក្រុងម៉ាឌ្រីដដោយបានឈ្នះពានរង្វាន់ចំនួន ៨ រួមទាំងពានរង្វាន់ក្របខ័ណ្ឌ Liga និង Champions Leagues ចំនួនពីរចាប់តាំងពីប្រម៉ូតឡើងទៅលេងនៅក្នុងឈុតធំនៅក្នុងឆ្នាំ២០១៦ ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ២១ គ្រាប់ក្នុង ៩៥ ប្រកួតសម្រាប់ក្រុម Los Blancos ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នតារាឆ្នើមរបស់អេស្ប៉ាញរូបនេះមើលទៅដូចជាមានតួនាទីសំខាន់ជាងមុនជាមួយនឹងក្លឹបយក្សអស្ប៉ាញមួយនេះចាប់តាំងពី Cristiano Ronaldo ចាកចេញទៅ ។

    Related image

    Marco Asensio បាននិយាយថា៖ “នេះគឺជារដូវកាលទីបីរបស់ខ្ញុំ ។ នៅក្នុងរឿងនេះខ្ញុំគិតថាខ្ញុំមាននិរន្តភាពនិងលេចធ្លោជាងគេ ហើយខ្ញុំកំពុងមើលឃើញការលេងដែលខ្ញុំកំពុងធ្វើ” ។

    Image result for Marco Asensio

    ក្រុមដែលមានមូលស្ថាននៅទីម៉ាឌ្រីដមួយនេះនឹងសម្លឹងរកការរក្សាកំណត់ត្រារបស់ពួកគេ ១០០ ភាគរយបន្ទាប់ពីជ័យជម្នេះក្នុងការប្រកួត ៤ លើកជាប់ៗគ្នា នៅពេលពួកគេធ្វើដំណើរទៅកាន់ក្លិប Athletic Bilbao នៅថ្ងៃសៅរ៍នេះ ។ ជ័យជម្នះលើក្រុម Getafe, Girona និង Leganes បានធានាថាកីឡាកររបស់លោក Julen Lopetegui បានរកពិន្ទុបានច្រើនជាងគេនៅ La Liga ក្នុងយុទ្ធនាការ ២០១៨-១៩ ។ Asensio បានបង្ហាញខ្លួនក្នុងការប្រកួតទាំងបី ប៉ុន្តែមិនទាន់បានបង្ហាញសមត្ថភាពនៅកម្រិតក្លិបនៅដើមរដូវកាលនេះនៅឡើយនោះទេ ដែលលោកនឹងសង្ឃឹមថានឹងមានការកែលម្អនៅចុងសប្តាហ៍ខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី