ស្ថិតិ Chicharito ល្អជាង Hazard នៅ R.Madrid ខណៈក្ដីរំពឹងទៅជំនួស Ronaldo កាន់តែឆ្ងាយ

19099

និយាយដោយយុត្តិធម៌ទៅ Eden Hazard មិនបានបង្ហាញទម្រង់លេងល្អនៅក្លឹប Real Madrid ទេ ចាប់តាំងពីការផ្ទេរប្រាក់ដ៏ច្រើនពីក្លឹបតោខៀវ Chelsea ក្នុងឆ្នាំ ២០១៩ ។
កីឡាករអន្តរជាតិបែលហ្ស៊ិក បានមកដល់ទឹកដី Estadio Santiago Bernabeu ក្នុងនាមជាកីឡាករឆ្នើមកំពូលម្នាក់នៅអឺរ៉ុប ប៉ុន្តែបញ្ហារបួសបានរារាំងគាត់មិនឱ្យបញ្ចេញសមត្ថភាពល្អបំផុតនៅអេស្ប៉ាញ។ ក្នុងរយៈពេលមួយរដូវកាលកន្លះនៅអេស្ប៉ាញ Hazard បានបង្ហាញខ្លួនឱ្យក្លឹបបានត្រឹមចំនួន ៣២ ដងនិងស៊ុតបញ្ចូលទីបាន ៣ គ្រាប់និង Assists ៤ គ្រាប់ប៉ុណ្ណោះ។ ស្ថិតិនេះមិនទាំងយកទៅប្រៀបធៀបជាមួយនឹងការចុះហត្ថលេខាលើកីឡាករធម្មតាៗរបស់ Real Madrid រួមទាំង Javier Hernandez ផងទេ។
ខ្សែប្រយុទ្ធសញ្ជាតិម៉ិកស៊ីកូវ័យ ៣២ឆ្នាំ Javier Hernandez បានចំណាយពេលនៅរដូវកាល ២០១៤/១៥ ក្នុងការខ្ចីជើងនៅឯកីឡដ្ឋាន Bernabeu ពីក្លិបបិសាចក្រហម Manchester United ដោយបង្ហាញខ្លួនបាន ៣៣ ប្រកួតស៊ុតបញ្ចូលទីបាន ៩ គ្រាប់និងបញ្ចូនបាល់ ៩ គ្រាប់។ ចំណុចលេចធ្លោនៃឆ្នាំរបស់ខ្សែប្រយុទ្ធជើងចាស់ដែលអ្នកទាំងអស់គ្នាតែងតែស្គាល់ឈ្មោះក្រៅថា Chicharito នៅរដ្ឋធានីអេស្ប៉ាញ គឺជួយឱ្យ Real ឈ្នះ Atletico Madrid នៅវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League កាលពីគ្រានោះ។
Chicharito នឹងអាចលេងបានច្រើននាទីជាងនេះសម្រាប់ Real Madrid ផងដែរ ប្រសិនបើ Cristiano Ronaldo មិននៅក្លឹបក្នុងពេលតែមួយនៅពេលនោះ។ ចំណែកឯ Hazard វិញ ដែលត្រូវបានគេនាំយកមកជំនួសស្ដេចកីឡាករព័រទុយហ្កាល់វ័យ ៣៥ឆ្នាំ ប៉ុន្តែរហូតមកដល់ពេលនេះមិនអាចឈានដល់កម្រិតដែលអាចកាន់តំណែងជាតារាកំពូលប្រចាំក្រុមនៅឡើយនោះទេ៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី