ក្លិបយក្ស៣នៅអឺរ៉ុប កំពុងធ្វើសង្គ្រាមនឹងគ្នាដណ្ដើមយកខ្សែការពារស្ដេចល្បឿន Bellerin

41484

យោងតាមគេហទំព័រ Calcio Mercato បានឱ្យដឹងថា ក្រុម Barcelona, Paris Saint-Germain និង Juventus សុទ្ធតែដេញតាមហត្ថលេខាលើកីឡាករ Hector Bellerin របស់ក្រុម Arsenal ។
ក្លឹបយក្សទាំង ៣ នៅតំបន់អឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងទៅលើកីឡាករអន្តរជាតិអេស្ប៉ាញវ័យ ២៥ ឆ្នាំ ដែលកិច្ចសន្យានៅឯកីឡដ្ឋាន Emirates នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៣ ដោយក្នុងនោះរួមមានក្លិបអ្នកមានបារាំង Paris Saint-Germain, ជើងឯកអ៊ីតាលី Juventus និងអ្នកមានបុណ្យ Barcelona។
សង្គ្រាមដេញថ្លៃរវាងក្លិបកំពូលប្រចាំទ្វីបអឺរ៉ុបទាំង៣ អាចនឹងផ្ទុះឡើងនៅចុងបញ្ចប់នៃរដូវកាល២០២០/២០២១នេះ ដោយភាគីនៅទឹកដី Camp Nou ត្រូវបានគេគិតថា ជាគោលដៅបន្ទាប់ដ៏សាកសមបំផុតរបស់ខ្សែការពារកំពូលល្បឿន Bellerin ដោយសារតែសមាជិកសំខាន់របស់ក្រុមកាំភ្លើងធំ Arsenal រូបនេះ ធ្លាប់បានឆ្លងកាត់សាលាបណ្ដុះបណ្ដាលយុវជន La Masia របស់ក្លិប Barcelona៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី