Boateng ៖ ខ្ញុំប្រាប់លោក Jose ថាវាគឺជារឿងដ៏ពិបាកបំផុតក្នុងការចាកចេញពី Bayern

29718
  • Jerome Boateng បានបញ្ជាក់ពីរបាយការណ៍ដែលថាទាំងក្លឹប Manchester United និង Paris Saint-Germain បានចាប់អារម្មណ៍លើរូបគេនៅរដូវក្តៅនេះ ខណៈដែលបង្ហាញថាលោក Jose Mourinho មិនអាចបញ្ចុះបញ្ចូលគាត់ឱ្យចាកចេញពីក្លឹប Bayern Munich បាននោះឡើយ ។

    Image result for Jerome Boateng

    ខ្សែការពាររបស់អាឡឺម៉ង់រូបនេះគឺជាប្រធានបទនៃពាក្យចចាមអារ៉ាមផ្ទេរនៅទូទាំងរដូវក្តៅនេះ ប៉ុន្ដែបានជ្រើសរើសបន្តស្នាក់នៅជាមួយក្លិប Bayern សម្រាប់រដូវកាលទី ៨ របស់គាត់ជាមួយនឹងក្លឹបយក្សអាឡឺម៉ង់មួយនេះ ។ Boateng ធ្លាប់លេងនៅក្របខ័ណ្ឌ Premier League សម្រាប់ក្លឹប Manchester City ប៉ុន្តែអតីតខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះមិនអាចត្រូវបានគេព្យាយាមឱ្យចាកចេញពីក្លឹប Bayern ឡើយបើទោះបីជាក្លិបក្លឹបថ្មីបានចាប់អារម្មណ៍លើរូបគេក៏ដោយ។

    Related image

    Boateng បានប្រាប់ការសែត Bild ថា៖ “ខ្ញុំបានសួរពី PSG និង Manchester United ។ ខ្ញុំមិនចង់គ្រាន់តែទៅឆ្ងាយពី Bayern ប៉ុន្តែខ្ញុំមានក្តីរំភើបរីករាយក្នុងការព្យាយាមសាកល្បងថ្មីមួយ ។ ខ្ញុំមានអារម្មណ៍ល្អនៅក្នុងក្លឹប Bayern វាជាក្លឹបធំបំផុតមួយនៅក្នុងពិភពលោក “។

    Image result for Mourinho

    ខ្សែការពាររូបនេះបានបង្ហាញថាគាត់ផ្ទាល់បាននិយាយទៅកាន់លោក Mourinho ទាក់ទងនឹងការចាប់អារម្មណ៍របស់ក្រុម Manchester United ។ លោក Mourinho មានភាពរឹងមាំក្នុងការនាំយកខ្សែការពារកណ្តាលទៅកាន់ទឹកដី Old Trafford ហើយខ្សែការពារ Harry Maguire ក៏ត្រូវបានគេចាត់ទុកជាគោលដៅផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយខ្សែការពារអង់គ្លេសកីឡាករ Maguire រូបនេះបាននិយាយថាលោកមិនដែលមានគំនិតច្បាស់លាស់ពីការចាកចេញពី Leicester City នោះទេ ហើយ Boateng ក៏បានបង្ហាញផងដែរថាលោកមិនជឿជាក់លើការផ្លាស់ប្តូរនោះទេ ។

    Image result for Harry Maguire

    ខ្សែការពាររបស់ក្លឹប Bayern រូបនេះបន្តថា៖ “ខ្ញុំបានទូរស័ព្ទទៅកាន់លោក Jose Mourinho ខ្ញុំបានប្រាប់គាត់ថាការចាប់អារម្មណ៍របស់គាត់គឺជាកិត្តិយសសម្រាប់ខ្ញុំ ហើយអរគុណគាត់ដែលបានព្យាយាមយ៉ាងខ្លាំងសម្រាប់ខ្ញុំ ។ ខ្ញុំបានពន្យល់ទៅលោក Jose ថាវាពិបាកក្នុងការចាកចេញពីក្លឹប Bayern ហើយបើខ្ញុំធ្វើអ្វីគ្រប់យ៉ាងត្រូវតែស្ថិតនៅក្នុងកន្លែងដើម្បីឈានទៅដល់ក្លិបនេះ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី