ស្ដាយ! អតីតកីឡាករកំពូលទាំង៥ ដែល Sir Alex ស្ទើរតែចុះកុងត្រាជាមួយ Man United

25574

លោក Sir Alex Ferguson បានធ្វើការចុះហត្ថលេខាមិនគួរឱ្យជឿមួយចំនួនក្នុងអំឡុងពេលគាត់នៅ Old Trafford ប៉ុន្តែក៏មានកីឡាករកំពូលៗមួយចំនួនដែលលោកបរាជ័យក្នុងនាំយកមកកាន់ក្លិបបិសាចក្រហម Manchester United ក្នុងរាជ្ជកាលលោកដឹកនាំផងដែរ។ ១-Alan Shearer តាមពិតអតីតកីឡាករអង់គ្លេសរូបនេះ អាចក្លាយជាមនុស្សតែម្នាក់គត់នៅក្នុងពិភពបាល់ទាត់ ដែលមានឱកាសចុះហត្ថលេខាលើ Manchester United មិនមែនមួយដងទេ ប៉ុន្តែពីរដង ពោលគឺនៅឆ្នាំ ១៩៩២ និង ១៩៩៦។ ផ្ទុយទៅវិញលោក Shearer បានសម្រេចចិត្តចុះហត្ថលេខាជាមួយក្រុម Blackburn Rovers និង Newcastle United រៀងៗគ្នាជំនួសវិញ។
២-Arjen Robben អតីតខ្សែប្រយុទ្ធកំពូលល្បឿនរូបនេះ គឺជាកីឡាករទទួលបានភាពល្បីល្បាញមួយនៅអ៊ឺរ៉ុបកាលពីជាង ១០ឆ្នាំមុន បន្ទាប់ពីសាងភាពលេចធ្លោខ្លាំងនៅ Groningen និង PSV នៅដើមទសវត្សឆ្នាំ២០០០។ លោក Sir Alex បានចាប់អារម្មណ៍ផ្ទាល់ក្នុងការនាំយកបុរសជនជាតិហូឡង់រូបនេះទៅកាន់ទឹកដី Old Trafford ប៉ុន្តែក្រុមតោខៀវ Chelsea ដែលទើបតែទទួលបានម្ចាស់ថ្មីជាមហាសេដ្ឋីរូស្ស៊ី នៅឆ្នាំ ២០០៤ បានលួងលោមបុរសជនជាតិហូឡង់រូបនេះឱ្យទៅ Stamford Bridge ជាមួយនឹងការផ្តល់ជូនពិសេសដែលគាត់មិនអាចទប់ទល់បាន។
៣-Ronaldinho Ronaldinho លេចធ្លោខ្លាំងមែនទែនក្នុងឆ្នាំ ២០០៣ បន្ទាប់ពីបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២ ។ មានក្លិបធំៗច្រើននៅអឺរ៉ុបចង់បានរូបគេ ប៉ុន្តែទីបំផុត Barcelona ជាអ្នកឈ្នះសម្រាប់ការប្រជែងមួយនេះ បន្ទាប់ពីបានផ្តល់ប្រាក់ចំនួន ៣០ លានអឺរ៉ូដល់ក្រុម Paris Saint-Germain ។ លោក Ferguson បាននាំយកកីឡាករវ័យក្មេង Cristiano Ronaldo ពី Sporting Lisbon ជំនួសវិញ។
៤-Zinedine Zidane ដោយសារក្ដីស្រឡាញ់របស់ Sir Alex ចំពោះលោក Cantona ទើបបណ្ដាលបញ្ឈប់គាត់ពីការចុះហត្ថលេខាជាមួយ Zidane នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ ។ ស្របពេលអតីតកីឡាករបារាំងរូបនេះ កំពុងបង្ហាញភាពលេចធ្លោខ្លាំងនៅក្របខណ្ឌ Ligue 1 ដែលបានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ចង់បានជាខ្លាំង។
៥-Jordan Henderson បិសាចក្រហមបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពាក្យសុំដេញថ្លៃសម្រាប់ Henderson បន្ទាប់ពីការបង្ហាញខ្លួនរបស់គាត់នៅ Sunderland ក្នុងអំឡុងពេលយុទ្ធនាការ Premier League ឆ្នាំ ២០១០/១១ ។ ទោះយ៉ាងណាបុគ្គលិកគ្រូបង្វឹកនៅ Old Trafford មានការកត់ទុកទាក់ទងនឹងទម្រង់លេងរបស់កីឡាករអង់គ្លេសរូបនេះហាក់មិនសាកសមនឹងក្លិប ហើយគាត់បានបញ្ចប់ការចុះហត្ថលេខាជាមួយ Liverpool ជំនួសវិញ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី