ក្រោយអាក់អន់ចិត្តជាមួយពូ JM ប្រូ Dele Alli រំអុកចង់ផ្លាស់ទៅក្លិបយក្សមួយនេះវិញ

27535

បើយោងតាមកាសែត The Sun បានរាយការណ៍ថា Dele Alli ជឿជាក់ថា កីឡាកររូបនេះនឹងចុះកុងត្រាជាមួយក្លិប Paris Saint-Germain នៅខែមករានេះ។
ខ្សែបម្រើឆ្នើមអន្តរជាតិអង់គ្លេស Dele Alli រំពឹងថានឹងចូលរួមជាមួយអតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino ក្នុងលក្ខខណ្ឌខ្ចីជើង មុនថ្ងៃផុតកំណត់ទីផ្សារដោះដូរកីឡាករនៅថ្ងៃទី២ ខែកុម្ភៈ។ ស្របពេលកីឡាករវ័យ ២៤ឆ្នាំរូបនេះ បានបាត់បង់ទំនប់ចិត្តនិងឱកាសលេងស្ទើរតែទាំងស្រុង ក្រោមការដឹកនាំរបស់លោក Jose Mourinho ដោយបង្ហាញខ្លួនបានត្រឹមតែ ៤ដងប៉ុណ្ណោះ នៅលីគកំពូលអង់គ្លេសនារដូវកាលនេះ។
គួរឱ្យដឹងថា Alli ទើបតែចាប់ផ្តើមជាកីឡាករជម្រើសដំបូងមួយប្រកួតប៉ុណ្ណោះនៃក្របខណ្ឌ Premier League នៅរដូវកាល២០២០/២០២១នេះ ហើយគេជឿជាក់ថា បច្ចុប្បន្ន Spurs យល់ពីបំណងប្រាថ្នារបស់គាត់ក្នុងការចង់ចាកចេញពីក្លឹប ក្នុងលក្ខខណ្ឌខ្ចីជើងដើម្បីទទួលបានឱកាសលេងក្នុងក្រុមដំបូងនៅកន្លែងផ្សេងទៀត៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី