
គ្រូបង្វឹករបស់ក្លឹប Atletico Madrid ជឿជាក់ថាអ្នកចាំទីបច្ចុប្បន្នរបស់លោក Jan Oblak គឺល្អជាងអ្នកចាំទីសញ្ជាតិបែលហ្ស៊ិក Thibaut Courtois រូបនេះដែលធ្លាប់លេងក្រោមការដឹកនាំលោក Diego Simeone កាលពីឆ្នាំ ២០១១-២០១៤ ។
គ្រូបង្វឹក Atletico Madrid ត្រូវបានគេសួរអំពីអតីតអ្នកចាំទី Chelsea អ្នកចាំទី Thibaut Courtois អំឡុងពេលបទសំភាសន៍របស់គាត់ជាមួយនឹង COPE ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានប្រាប់ស្ថានីយ៍វិទ្យុនេះថា៖ “Thibaut Courtois នឹងមិនមែនជាអ្នកចាប់ផ្តើមនៅ Atletico នោះទេ ( កាលពីខែមករា ) Oblak គឺប្រសើរជាងនេះ” ។
អ្នកចាំទីក្លិប Real Madrid បច្ចុប្បន្នរូបនេះធ្លាប់លេងឱ្យក្លឹប Atletico Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone កាលពីចន្លោះរដូវកាល ២០១១-២០១៤ មុនពេលវិលត្រឡប់ទៅកាន់ក្លឹបតោខៀវ Chelsea វិញ ។ នៅរដូវក្តៅនេះ Courtois បានផ្លាស់ទៅក្លឹបអធិរាជស Real Madrid ដើម្បីជួបជុំជាមួយកូនៗ និងក្រុមគ្រួសាររបស់គាត់ដែលកំពុងរស់នៅរដ្ឋធានីអេស្ប៉ាញស្រាប់ ៕
ដោយ៖តារា