Lampard ថា បច្ចុប្បន្ន Chelsea គ្មាន Diego Costa រកបាន ៣០គ្រាប់ក្នុងមួយរដូវកាលទេ

17249

លោក Frank Lampard និយាយថា ក្លឹបមិនទាន់មានកីឡាករកម្រិតដូច Diego Costa ឬ Eden Hazard នៅឡើយនោះទេ។ ខណៈគ្រូបង្វឹករូបនេះបានបន្ថែមថា ក្លឹបកំពុងអភិវឌ្ឍកីឡាករទាំងនោះហើយគាត់ជឿជាក់ថា ពួកគេនឹងឈានដល់កម្រិតនោះឆាប់ៗ។
Lampard លើកឡើងថា៖ “មនុស្សកំពុងគិតថាយើងជាអ្នកប្រជែងដណ្តើមតំណែង ប៉ុន្តែយើងមានក្រុមមួយដែលមានវ័យក្មេងច្រើន ជាពិសេសនៅក្នុងតំបន់ប្រយុទ្ធ។ យើងមិនមានកីឡាករនៅក្នុងតំបន់ទាំងនោះដែលក្លឹបនេះធ្លាប់មានពីមុនទេ។ នោះគឺជាម៉ាស៊ីនរកគ្រាប់ឬម៉ាស៊ីនបញ្ចូនបាល់ ដែលជាអ្នកឈ្នះការប្រកួត។ យើងមិនមាន Eden Hazard ដែលចូលរួមចំណែក ៥០ ភាគរយនៃគ្រាប់បាល់ឬ Assistsទេ។ យើងមិនមាន Costa ដែលរកបាន ៣០ គ្រាប់ទេ”។
គ្រូបង្វឹកក្រុមតោខៀវខាងលើបន្តទៀតថា៖ “យើងកំពុងអភិវឌ្ឍកីឡាករទាំងនោះ ហើយខ្ញុំជឿជាក់លើពួកគេ។ យើងមិននៅទីនោះទេដែលក្រុមផ្សេងទៀតនៅជុំវិញយើង ប្រហែលជាស្ថិតនៅលើផ្លូវឈានមុខគេ។ សម្រាប់យើងវាអាចមានពេលវេលាលំបាក។ ដូច្នេះវាសំខាន់សម្រាប់ខ្ញុំ និងកីឡាករក្នុងការបន្តធ្វើការ ប៉ុន្តែក៏ត្រូវអត់ធ្មត់និងស្ងប់ស្ងាត់ផងដែរ”៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី