អនាគត Isco និង Marcelo នៅ Real Madrid ស្ទើរតែធ្លាក់ដល់សូន្យ ខណៈម្នាក់ៗស្វែងរកផ្លូវចេញ

17027

ការពង្រីកកិច្ចសន្យារបស់ Isco និង Marcelo ជាមួយ Real Madrid ស្ទើរតែត្រូវបានគេបដិសេធ នេះបើយោងតាមការសែត AS។
ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Isco និងអតីតខ្សែការពារប្រេស៊ីល Marcelo នឹងត្រូវផុតកិច្ចព្រមព្រៀងរៀងៗខ្លួននៅឆ្នាំ២០២២។ សម្រាប់ Isco នឹងស្វែងរកការចាកចេញពីទឹកដី Santiago Bernabeu នៅចុងបញ្ចប់នៃរដូវកាល២០២០/២០២១ ព្រោះគាត់មិនសប្បាយចិត្តនឹងស្ថានភាពរបស់គាត់ក្រោមការដឹកនាំរបស់លោក Zinedine Zidane ខណៈ Marcelo ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយឱកាសលេងរបស់គេក្នុងប៉ុន្មានរដូវកាលចុងក្រោយបានបាត់បង់ទំនប់ចិត្តពីគ្រូបង្វឹក ស្របពេលខ្សែការពារវ័យ ៣២ឆ្នាំរូបនេះ បង្ហាញខ្លួនបានត្រឹមតែ ៧ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ។
ជាមួយគ្នានេះ មានកីឡាករឆ្នើមៗជាច្រើនដោយរួមមាន Nacho Fernandez, Raphael Varane និង Karim Benzema ដែលកិច្ចសន្យារបស់ពួកគេក៏នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២២ ផងដែរ ប៉ុន្តែពួកគេនឹងត្រូវបានផ្តល់ជូននូវកិច្ចព្រមព្រៀងថ្មី ផ្ទុយពីតារាកំពូលទាំងពីរខាងលើដែលអាចដើរចេញពី Real Madrid នាពេលខាងមុខ៕ ដោយ៖ វិទូ

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី