Aaron Ramsey និង CEO របស់ Arsenal អាចនឹងដឹកដៃគ្នាផ្ទេរទៅកាន់ក្លឹប AC Milan

36526
  • ក្លឹប AC Milan មានចំណាប់អារម្មណ៍លើការចុះហត្ថលេខាលើកីឡាករសញ្ជាតិវេលស៍ ដែលការសម្រេចចិត្តរបស់ពួកគេអាចពឹងផ្អែកទៅលើអនាគតរបស់លោក Ivan Gazidis ។ នាយកប្រតិបត្តិរបស់ក្រុមកាំភ្លើងធំ Arsenal ទំនងជាចាកចេញពីទីក្រុងឡុងដ៍ចូលរួមជាមួយក្រុមយក្សនៅទីក្រុង Milan ខណៈដែលកិច្ចព្រមព្រៀងត្រូវបានគេរាយការណ៍ថាជិតឈានដល់ទីបញ្ចប់ហើយ ។

    Related image

    យោងទៅតាមប្រភពព័ត៌មាន SportMediaset របស់អ៊ីតាលីបានឲ្យដឹងថាក្លឹប AC Milan មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Arsenal គឺកីឡាករ Aaron Ramsey ។ ក្រុម Rossoneri ( AC Milan ) ត្រូវបានគេសម្លឹងមើលដើម្បីទាក់ទាញលោក Ivan Gazidis នាយកប្រតិបត្តិក្រុមកាំភ្លើងធំឱ្យផ្ទេរទៅកាន់ទឹកដីអ៊ីតាលី ខណៈពេលដែលប្រភពនេះបានឲ្យដឹងទៀតថាវាអាចមានឥទ្ធិពលលើការសម្រេចចិត្តចុងក្រោយរបស់កីឡាករសញ្ជាតិវេលស៍រូបនេះផងដែរ ។

    Related image

    ដូចដែលវាបានបញ្ជាក់កិច្ចសន្យារបស់កីឡាករ Ramsey នៅ Arsenal នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះ ហើយមិនមានការរីកចម្រើនអ្វីឡើយដែលត្រូវបានពិចារណាលើកិច្ចសន្យាថ្មី ។ ខណៈដែលត្រូវបានគេរាយការណ៍ថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះចង់បានប្រាក់ឈ្នួលខ្ពស់ជាងប្រាក់ឈ្នួលរបស់ខ្លួននាពេលបច្ចុប្បន្ន ខណៈពេលដែលក្លឹបមិនបានត្រៀមលក្ខណៈដើម្បីបំពេញតាមការទាមទាររបស់គាត់ ។

    Related image

    យោងតាមរបាយការណ៍ចុងក្រោយបំផុតដែលគួរឱ្យទុកចិត្តបានគឺការសែត Telegraph របស់អេស្ប៉ាញបានឲ្យដឹងថាក្លឹប AC Milan សង្ឃឹមថានាយកប្រតិបត្តិរបស់ក្លឹប Arsenal នឹងដើរតួយ៉ាងសំខាន់ជាមួយខ្សែបម្រើរបស់ក្លឹប Arsenal រូបនេះរឿងផ្លាស់ទៅកាន់កីឡាដ្ឋាន San Siro ។ ទោះបីជាការប្តេជ្ញាចិត្តរបស់ Arsenal ក្នុងការបញ្ចុះបញ្ចូលលោក Gazidis ឱ្យបន្តស្នាក់នៅក្នុងកីឡាដ្ឋាន Emirates ក៏ដោយក៏ការចរចាររវាងភាគីទាំងពីរ( លោក Gazidis និង AC Milan ) បានទទួលជោគជ័យនៅពេលកិច្ចព្រមព្រៀងមួយដែលខិតជិតឈានដល់ទីបញ្ចប់រួចបាត់ទៅហើយ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី