មេធំថា ក្រៅពី PSG គ្មានក្លិបណាមានសមត្ថភាពបើកប្រាក់ខែឱ្យ Neymar-Mbappe នោះទេ

32049

នាយកកីឡា Paris Saint-Germain លោក Leonardo មិនខ្លាចក្នុងការចាកចេញរបស់ Kylian Mbappe និង Neymar នោះទេ។
កិច្ចសន្យាកីឡាករទាំងពីរឆ្ពោះទៅរកការបញ្ចប់នៅឆ្នាំ ២០២២ ហើយ PSG កំពុងតែស្វែងរកការធ្វើឱ្យពួកគេបន្ត ហើយលោក Leonardo បានព្រមានថា ពួកគេទាំងពីរទំនងជាមិនទទួលបានការផ្តល់ជូនល្អប្រសើរពីកន្លែងផ្សេងទៀត ក្រៅពី PSG ទេ។ លោក Leonardo បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ France Football ថា៖ “ការជ្រើសរើសរវាង Neymar ឬ Mbappe? វាជាការពិតដែលថាស្ថានភាពគឺស្មុគស្មាញណាស់ ប៉ុន្តែប្រសិនបើ PSG មិនមានមធ្យោបាយដើម្បីអាចរក្សាតារាទាំងពីររបស់ខ្លួនបានទេ តើក្រុមណាមានលទ្ធភាពបើកប្រាក់ខែឱ្យកីឡាករទាំងពីរ? ខ្ញុំមិនគិតថាមានក្រុមណាផ្សេងទេ”។
កិច្ចពិភាក្សាជាមួយ Mbappe ហាក់មិនដំណើរល្អតាមរបៀបដែល PSG ចង់បាននោះទេ ខណៈដែលគ្រូបង្វឹកថ្មីលោក Mauricio Pochettino ក៏បានធ្វើការសម្រេចចិត្តមួយចំនួនដែលមិនដូចការចង់បានរបស់កីឡាករវ័យ ២២ ឆ្នាំនេះ។ លើសពីនេះទៀតក្រុម PSG សុបិន្តចង់លួងលោមកីឡាករ Lionel Messi ឱ្យមកកាន់កីឡដ្ឋាន Parc des Princes នៅពេលកុងត្រារបស់គាត់ផុតកំណត់នៅខែមិថុនា ដូច្នេះប្រសិនបើ Neymar និង Mbappe ចង់លេងជាមួយគាត់ នោះពួកគេនឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលដើម្បីបញ្ជៀសក្លឹបពីការរំលោភលើច្បាប់របស់ FFP ។
ប៉ុន្តែការចរចាកិច្ចសន្យាថ្មីមិនដំណើរជាមួយ Mbappe នេះ អាចនឹងជារឿងល្អសម្រាប់ Real Madrid បើទោះបីជាគាត់នឹងនៅសល់កុងត្រាមួយឆ្នាំទៀតលើកិច្ចសន្យារបស់គាត់នៅរដូវក្តៅក៏ដោយ។ កីឡាករបារាំងគឺជាម្នាក់ក្នុងចំណោមការចុះហត្ថលេខាលើក្តីសុបិន្តរបស់ក្រុមស្ដេចសរួមជាមួយម៉ាស៊ីនរកគ្រាប់ Erling Haaland របស់ក្រុម Borussia Dortmund ផងដែរ៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី