ក្រោយត្រូវបានគេទុកចោល តារាឆ្នើមរូបនេះបានស្នើរសុំ Real Madrid ចាកចេញជាថ្មី

38413

មានការផ្លាស់ប្តូរយ៉ាងខ្លាំងទាក់ទងនឹងស្ថានភាពរបស់ Martin Odegaard នៅឯ Real Madrid ដោយកីឡាករអន្តរជាតិន័រវេសបានស្នើសុំឱ្យចាកចេញពីក្រុមយក្សអេស្ប៉ាញ។
ដោយបានបង្ហាញខ្លួនលេចធ្លោជាមួយក្រុម Real Sociedad កាលពីរដូវកាលមុន និងត្រូវបាន Real Madrid កោះហៅឱ្យត្រឡបមកវិញ ប៉ុន្តែការត្រឡប់ជាលើកទី២ នៅតែមិនមានពេលវេលាលេងគ្រប់គ្រាន់ក្រោមការដឹកនាំរបស់លោក Zinedine Zidane។ បន្ទាប់ពី Odegaard ត្រូវបានគេមិនឱ្យចូលរួមប្រកួតពាន Copa del Rey ជាមួយ Alcoyano វាហាក់ដូចជាធ្វើឱ្យតារាវ័យក្មេងពោពេញដោយទេពកោសល្យរូបនេះមានការអាក់អន់ចិត្តជាខ្លាំង។ ត្រឹមរយៈពេលពាក់កណ្ដាលរដូវកាល២០២០/២១នេះ Odegaard បានឈរនៅលើទីលាន រយៈពេលសរុបបានត្រឹម ៣៦៧នាទីប៉ុណ្ណោះ ទើបបង្ខំឲ្យរូបគេទាមទារការផ្លាស់ក្នុងលក្ខខណ្ឌខ្ចីជើងជាថ្មី។
Zidane ចង់រក្សាអតីតតារាឆ្នើម Heerenveen ដោយសារតែកង្វះកីឡាករកណ្តាលក្នុងតំបន់ប្រយុទ្ធនៅក្នុងក្រុមរបស់គាត់ ប៉ុន្តែវាហាក់គ្រាន់តែជាផែនការដើម្បីបង្ការវិបត្តិសម្រាប់ក្រុមជាជាងការចង់ប្រើទេពកោសល្យរបស់ Odegaard ។ នេះទើបធ្វើឱ្យ Odegaard បានធ្វើការស្នើរសុំទៅក្លិបផ្ទាល់ដើម្បីចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង។ Odegaard ជាកីឡាករមួយដែលមានគុណភាពរបស់ Real Madrid ប៉ុន្តែការដាក់ឱ្យខ្ចីជើងនៅក្រុមផ្សេងទៀតជាបណ្តោះអាសន្នអាចនឹងកើតឡើងជាថ្មី ស្របពេលដែលប្រធានក្លិបលោក Florentino Perez ប្តេជ្ញាកាត់បន្ថយការចំណាយនិងប្រមូលថវិកាចូលក្លិប ក្រោយជួបវិបត្តិវីរបុរសកូវីដ-១៩៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី