ដឹកនាំចាញ់ Leicester យប់មិញ ធ្វើឱ្យកៅអីលោក Lampard នៅ Chelsea ប្រឈមហានិភ័យ

13401

លោក Frank Lampard បានសារភាពថា អនាគតរបស់គាត់មិនស្ថិតក្នុងការគ្រប់គ្រងរបស់គាត់ទេ ខណៈសម្ពាធកាន់តែកើនឡើងខ្លាំងលើតំណែងរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Chelsea ។
ក្រុមតោខៀវ Chelsea បានរងបរាជ័យក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Leicester កាលពីរាត្រីថ្ងៃអង្គារ ដែលធ្វើឱ្យក្រុមតោខៀវកាន់តែបាត់បង់ឱកាសក្នុងការប្រជែងយកកៅអីកំពូលទាំង៤ នៅអង់គ្លេសខណៈក្រុមរបស់លោក Brendan Rodgers បានហក់ឡើងទៅឈរនៅលើកំពូលតារាងបណ្ដោះអាសន្ន។
បរាជ័យលើកទី៦ នៅ PL របស់ក្រុមតោខៀវ នៅរដូវកាល២០២០/២០២១នេះ បានធ្វើឱ្យមានការរំពឹងទុកកំពុងកើនឡើងជាខ្លាំងថា តើម្ចាស់ក្លិបជាសេដ្ឋីរុស្ស៊ីលោក Roman Abramovich នៅតែជឿជាក់លើវីរបុរស Chelsea លោក Lampard គឺជាបុរសត្រឹមត្រូវក្នុងការដឹកនាំក្រុមដែលពោលពេញទៅដោយកីឡាករថ្លៃៗ ប៉ុន្តែបែរបង្ហាញទម្រង់លេងមិនល្អទៅវិញ។
នៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត Lampard បាននិយាយពីការងាររបស់លោកថា៖ “ខ្ញុំមិនអាចគ្រប់គ្រងវាបានទេ។ ខ្ញុំត្រូវបានគេសួរវាកាលពីប៉ុន្មានសប្តាហ៍មុន។ ខ្ញុំយល់ពីវា ហើយវាជាការរំពឹងទុករបស់ក្លិបថាតើត្រូវឬខុស។ ខ្ញុំបានទទួលយកការងារនេះដោយដឹងថានឹងមានគ្រាលំបាក ព្រោះវាមិនមែនជាក្លឹបដែលត្រៀមប្រកួតប្រជែងនោះទេ។ យើងមានបម្រាម យើងមានកីឡាករវ័យក្មេង យើងមានកីឡាករថ្មីដែលយើងអាចមើលឃើញកំពុងព្យាយាមបង្កើតទម្រង់លេង និងត្រូវបានដោះស្រាយនៅក្នុងក្រុមនេះ។ នៅរាល់នាទីយើងត្រូវតែប្រយុទ្ធ”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី