ស្ដេចពពែ Messi ស្ទើរតែទៅលេងឱ្យក្លិបមិនល្បីមួយ ខណៈទំនាក់ទំនងជាមួយ PSG ស្ងប់ស្ងាត់

33492

លោក Mauricio Pochettino បានបង្ហើបឱ្យដឹងថា លោកខិតជិតនាំយក Lionel Messi អំឡុងពេលលោកកំពុងដឹកនាំនៅក្លិប Espanyol ខណៈលោករក្សាភាពស្ងៀមស្ងាត់ចំពោះពាក្យចចាមអារាមដែលទាក់ទងមិត្តរួមជាតិអាហ្សង់ទីនរបស់ខ្លួនជាមួយ Paris Saint-Germain ។
ម្ចាស់ជើងឯក Ligue 1 ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមបេក្ខជនកំពូលៗតាមចុះហត្ថលេខា Messi ប្រសិនបើគាត់សម្រេចចិត្តចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាល ២០២០-២១។ Messi បានបរាជ័យចាកចេញពី Barcelona កាលពីរដូវក្តៅមុន ក្រោយពីក្លិបកំណត់តម្លៃទិញដាច់កុងត្រារហូតដល់ ៧០០លានអឺរ៉ូ ធ្វើឱ្យគ្រប់ក្លិបទាំងអស់គ្មានសមត្ថភាពនាំយកនោះឡើយ។ ស្របពេលដែលបេក្ខជនប្រធានក្លិបលោក Joan Laporta សង្ឃឹមថា ប្រវត្តិសាស្រ្តទំនាក់ទំនងជាមួយគ្នា នឹងអាចបញ្ចុះបញ្ចូល Messi ឱ្យបន្តការស្នាក់នៅក្លឹបដែលគាត់បានចូលរួមតាំងពីនៅអាយុ ១៣ ឆ្នាំ។
អតីតអ្នកចាត់ការក្លិប Tottenham បានពន្យល់ទៅកាន់ El Larguero ថា៖ “Messi ទៅ PSG? មិនមានមតិយោបល់ទេ។ នៅពេលដែលខ្ញុំនៅ Espanyol ឬ Southampton ក្តីសុបិន្តរបស់ខ្ញុំគឺចង់មានកីឡាករឆ្នើមៗនៅឯក្លឹប ហើយ Messi ក៏ជិតត្រូវបានខ្ចីជើងទៅ Espanyol ដែរ។ កិច្ចព្រមព្រៀងនេះគឺរីកចម្រើនណាស់ ប៉ុន្តែគាត់បានបង្ហាញខ្លួនដ៏អស្ចារ្យនៅ Pre-Season នៅ Trofeo Gamper ហើយនោះជាចុងបញ្ចប់នៃរឿងនោះ”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី