គ្រូ Barca៖ ប្រសិនបើអ្នកសួរខ្ញុំ តើចង់បាន Neymar និង Mbappe ដែរឬទេ? ខ្ញុំនឹងឆ្លើយថា…

32419

លោក Ronald Koeman គ្រូបង្វឹកក្រុម Barcelona បានឆ្លើយតបទៅនឹងសម្ដីរបស់នាយកកីឡា Paris Saint-Germain ដែលលោកបានបញ្ជាក់ថា ក្លឹបបារាំងនឹងចាប់អារម្មណ៍ Lionel Messi នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅខែមិថុនា។
គ្រូបង្វឹកជនជាតិហូឡង់វ័យ ៥៧ឆ្នាំរូបនេះ ហាក់ដូចជាមិនមានភាពភ្ញាក់ផ្អើលចំពោះការអត្ថាធិប្បាយនោះទេ។ ក្នុងសន្និសីទកាសែតមួយ លោក Koeman បាននិយាយថា៖ “ប្រសិនបើអ្នកសួរខ្ញុំថាតើខ្ញុំមានចំណាប់អារម្មណ៍លើ Neymar ឬ Mbappe ទេ? ខ្ញុំនឹងឆ្លើយថា Yes”។
Messi ទទួលបានកាតក្រហមលើកដំបូងសម្រាប់ក្រុម Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រ Supercopa de Espana ដូច្នេះតើគ្រូបង្វឹកខាងលើបានកត់សម្គាល់អ្វីប្លែកពីគាត់ក្នុងការហ្វឹកហាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទេ? Koeman បានបញ្ជាក់ថា៖ “Leo បានហ្វឹកហាត់យ៉ាងខ្លាំង។ ខ្ញុំមិនដែលឃើញអ្វីប្លែកពីគាត់ទេ។ អ្នករាល់គ្នាមានការសោកស្តាយចំពោះលទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែយើងបានបន្តដំណើរទៅមុខទៀត។ ការប្រកួត … ក្នុងតំបន់ការពារយើងត្រូវតែកែលម្អ។ Leo ចូលរួមណាស់”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី