
យោងតាមគេហទំព័រ Tuttosport (តាមរយៈ CalcioMercato) បានឲ្យដឹងថាក្លឹប AC Milan មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Anthony Martial និង Hirving Lozano នៅខែមករាខាងមុខនេះ ។
ខ្សែប្រយុទ្ធ Anthony Martial រូបនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់បំផុតក្រោមការដឹកនាំរបស់លោក Jose Mourinho ប៉ុន្តែកិច្ចសន្យារបស់គាត់នឹងត្រូវផុតកំណត់នៅឆ្នាំ ២០១៩ ខាងមុខនេះ ខណះ ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងរូបនេះនៅតែជាគោលដៅនៃការផ្ទេរកំពូលនៃក្លិបធំៗជាច្រើន ។
ទន្ទឹមនឹងនេះដែរខ្សែប្រយុទ្ធឆ្នើមរបស់មិចសិចកូ Hirving Lozano ត្រូវបានគេមើលឃើញពីការកើនឡើងទម្រង់លេងដ៏ល្អរបស់គាត់ចាប់តាំងពីការស៊ុតបាល់បញ្ចូលទីមួយគ្រាប់របស់ក្រុមអាឡឺម៉ង់នៅការប្រកួតបាល់ទាត់ពិភពលោកដែលជម្រុញឱ្យមានពាក្យចរចារអារ៉ាមថាកីឡាកររូបនេះនឹងចាកចេញពីក្លឹប PSV ផងដែរ ៕
ដោយ៖តារា