Messi អាចក្លាយជាអធិរាជនៅបារាំង ព្រោះវាមិនមែនជាលីគខ្លាំងដូចនៅអេស្ប៉ាញ-អង់គ្លេស

50623

Rivaldo និយាយថា Lionel Messi ដែលផ្លាស់ទៅ Paris Saint-Germain អាចជាជម្រើសដ៏ល្អមួយ ដោយលោកលើកឡើងថា កំពូលតារាឆ្នើមរបស់ក្រុម Barcelona នឹងស្វែងរកការជួបជុំជាមួយ Neymar នៅឯ Parc des Princes ។ ម្ចាស់ជ័យលាភី Ballon D’or ៦ សម័យកាល បច្ចុប្បន្នកំពុងដំណើរការពិចារណាលើជម្រើសរបស់គាត់។ បន្ទាប់ពីបរាជ័យចាកចេញពី Camp Nou កាលពីរដូវក្តៅឆ្នាំ ២០២០ ពេលនេះបុរសវ័យ ៣៣ឆ្នាំរូបនេះជិតឈានដល់ទីបញ្ចប់នៃកិច្ចសន្យារបស់គាត់ហើយ។ Messi អាចចាកចេញពី Barcelona ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃនៅរដូវក្តៅនេះ ប្រសិនបើគ្មានលក្ខខណ្ឌថ្មីត្រូវបានព្រមព្រៀងគ្នានោះទេ ដោយ PSG ត្រូវបានគេពិចារណាកំពុងប្រយុទ្ធជាមួយ Manchester City សម្រាប់ប្រជែងយកខ្សែប្រយុទ្ធកំពូលរូបនេះ។ ជាមួយគ្នានេះលោក Rivaldo ជឿជាក់ថា ការផ្លាស់ប្តូរទៅប្រទេសបារាំងអាចនឹងល្អបំផុតចំពោះតារាឆ្នើមរបស់អាហ្សង់ទីនខាងលើ។
វីរបុរស Barcelona និងប្រេស៊ីលខាងលើបានប្រាប់ Betfair ថា៖ “Leonardo នាយកកីឡារបស់ PSG បានសារភាពថា PSG ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Lionel Messi នៅរដូវក្តៅនេះនៅពេលកិច្ចសន្យារបស់គាត់បញ្ចប់នៅ Barcelona ។ ពួកគេនឹងក្លាយជាជម្រើសដ៏ល្អមួយសម្រាប់គាត់ជាពិសេសនៅពេលដែលក្លិបមានអ្នកចាត់ការជនជាតិអាហ្សង់ទីនលោក Mauricio Pochettino ។ Messi ក៏នឹងជួបជុំមិត្តភក្តិរបស់គាត់ Neymar ផងដែរ ដូច្នេះគាត់មានហេតុផលពីរបីដើម្បីនិយាយថាយល់ព្រមនឹងក្លឹបប្រសិនបើមានសំណើរ”។
លោក Rivaldo បន្ថែមទៀតថា៖ “ក្នុង Ligue 1 គាត់គួរតែរះដោយគ្មានបញ្ហា ព្រោះវាជាលីគខ្សោយជាង La Liga និង Premier League ហើយវាក៏នឹងអនុញ្ញាតឱ្យគាត់គ្រប់គ្រងកាយសម្បទារបស់គាត់ពេញមួយរដូវកាលសម្រាប់ការប្រកួតពានរង្វាន់ធំៗនៅ Champions League ។ ផ្នែកហិរញ្ញវត្ថុ មានក្លិបតិចតួចប៉ុណ្ណោះដែលអាចបង់ប្រាក់ឱ្យគាត់បានល្អជាង PSG ដូច្នេះខ្ញុំគិតថាវាជាជម្រើសដ៏ល្អសម្រាប់ Messi ។ បាល់ទាត់បារាំងក៏នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីវត្តមានរបស់គាត់ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយនិងការឧបត្ថម្ភផងដែរ”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី