បេក្ខភាពគ្រូបង្វឹកកំពូល ៣រូប អាចចូលទៅដឹកនាំ Chelsea ជំនួសតំណែងលោក Lampard

18840

លោក Frank Lampard កំពុងរងសម្ពាធជាខ្លាំង ហើយនេះជាគ្រូបង្វឹកចំនួន ៣រូបអាចទៅដឹកនាំនៅ Chelsea បន្ត។ បើយោងទៅតាមកាសែត The Guardian បានបង្ហាញឱ្យដឹងថា អតីតគ្រូបង្វឹក PSG លោក Thomas Tuchel, Julian Nagelsmann និង Ralph Hasenhuttl គឺជាជម្រើសឈានមុខគេក្នុងការទៅជំនួសតំណែងលោក Frank Lampard។
ប្រភពខាងលើបានបញ្ជាក់ទៀតថា លោក Ralf Rangnick ក៏អាចជាជម្រើសរយៈពេលខ្លីផងដែរនៅពេលពួកគេរង់ចាំលោក Nagelsmann ដែលកំពុងជាប់កិច្ចសន្យាដឹកនាំនៅក្លិប RB Leipzig។ ប៉ុន្តែទោះជាយ៉ាងណាអតីតគ្រូបង្វឹកសេះបង្កង់ Juventus លោក Massimiliano Allegri ក៏អាចត្រូវបានគេពិចារណាក្នុងតំណែងនេះនៅ Chelsea ផងដែរ។
គួរឱ្យដឹងថា លោក Lampard បានចូលទៅដឹកនាំនៅក្រុមតោខៀវ Chelsea តាំងពីរដូវកាលមុនមកម្លេះដើម្បីជំនួសលោក Maurizio Sarri។ ហើយក្នុងរាជ្ជកាលដឹកនាំរបស់លោក Chelsea បានជះលុយទិញកីឡាករដ៏ច្រើនសន្ធឹកសន្ធាប់សុទ្ធសឹងតែជាកីឡាករវ័យក្មេងឆ្នើមៗ ប៉ុន្តែពួកគេមិនមានសមត្ថភាពអាចប្រជែងពាន Premier League នៅរដូវកាលនេះ ជាពិសេសមិនទាន់ស្គាល់ជ័យជម្នះក្នុង ៥លើកចុងក្រោយ ទើបបណ្ដាលឱ្យកៅអីលោក Lampard កាន់តែឡើងកម្ដៅ៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី