ទាំងក្លឹប Chelsea និង Arsenal សុទ្ធសឹងតែបរាជ័យក្នុងការចង់ចុះហត្ថលេខាជាមួយ Mbappe

14141
  • យោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថាទាំងក្រុម Chelsea និងក្រុម Arsenal ធ្លាប់ចង់ធ្វើការផ្ទេរនាំយកកីឡាក Kylian Mbappe ដែលជាកីឡាករវ័យក្មេងរបស់របស់ក្រុមមាន់គក់បារាំង និងក្លឹប Paris Saint-Germain ប៉ុន្តែមិនបានសម្រេច ។

    Image result for Kylian Mbappe

    Kylian Mbappe ធ្លាប់បានទៅទស្សនះកិច្ចនៅឯក្លឹបតោខៀវ Chelsea កាលពីឆ្នាំ ២០១១ សម្រាប់ការស្នាក់រយះពេលខ្លីនៅដែលកាលនោះគេក៏បានជួបជាមួយនិមិត្តរូបរបស់ខ្លួនផងដែរគឺលោក Didier Drogba ខណៈដែលលោក Arsene Wenger ក៏ធ្លាប់បានធ្វើដំណើរទៅប្រទេសបារាំងដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេងផងដែរ ប៉ុន្តែត្រូវរងបរាជ័យទៅវិញ ។

    Related image

    គិតត្រឹមឆ្នាំ ២០១៥ នេះមានក្លិប Manchester City, Manchester United និង Liverpool បានចូលរួមគ្នាក្នុងការប្រកួតប្រជែងដណ្ដើមយកខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះ ប៉ុន្តែ Mbappe បានជ្រើសរើសយកក្លឹប Monaco មុនពេលត្រូវខ្ចីជើងទៅលេងនៅក្លឹប Paris Saint-Germain កាលពីដើមរដូវកាលមុន ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី