គ្រាប់ពេជ្រ! Suarez ជាកាដូដែល Barcelona បានផ្តល់ឱ្យ Atletico ដើម្បីឈ្នះពាន LaLiga

40744

បីនៃជ័យជម្នះ ៤ លើកចុងក្រោយរបស់ Atletico Madrid បានធ្វើឱ្យ Luis Suarez ស្ថិតនៅចំបេះដូងរបស់ក្លិប ដែលថ្មីៗនេះពួកគេបានទទួលជ័យជម្នះ ២-១ លើក្រុម Eibar ដោយតារាអន្តរជាតិអ៊ុយរូហ្គាយ ជាអ្នកស៊ុតទាំងពីរគ្រាប់ ដែលវាអាចជាការដូមួយរបស់ Barcelona ក្នុងជូនទៅឱ្យ AT។
Diego Simeone ត្រូវការអ្នកបញ្ចប់ទីឆ្នើមម្នាក់ ហើយលោកបានជ្រើសរើសយកកីឡាករ Suarez បច្ចុប្បន្នជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ LaLiga Santander ដោយរកបាន ១១គ្រាប់។ ក្រុម Atleti របស់គាត់មាន ៧ ពិន្ទុនាំមុខក្រុមលេខ២ Real Madrid ដោយនៅសល់មួយប្រកួតទៀតនៅក្នុងដៃ និង ១០ពិន្ទុនាំមុខក្រុម Barcelona។ វាអាចនិយាយថា Suarez ជាការដូរបស់ Barcelona ផ្តល់ទៅឱ្យក្រុម AT កាលពីរដូវក្តៅមុន បន្ទាប់ពីការមកដល់របស់គ្រូបង្វឹកថ្មី Ronald Koeman ដោយលោកប្រាប់ត្រង់ៗទៅម្ចាស់អាវលេខ ៩ ថា គេលែងសំខាន់សម្រាប់ក្លិបកាតាឡានទៀតហើយ។
Simeone បានពន្យល់ប្រាប់ Suarez ថា គាត់នឹងមានពេលវេលាគ្រប់គ្រាន់នៅឯ Estadio Wanda Metropolitano ហើយ Atletico បានផ្តល់លក្ខខណ្ឌពិសេសសម្រាប់ខ្សែប្រយុទ្ធជើងចាស់រូបនេះ ប៉ុន្តែនៅពេលនោះ Barcelona នឹងមិនសងកិច្ចសន្យាដែលនៅសល់ទៅឱ្យ Suarez នោះទេ បើគេចុះហត្ថលេខាជាមួយគូប្រជែងរួមលីគ។ ទោះបីដឹងថា Suarez ត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយ Atletico ក្នុងតម្លៃផ្ទេរតិចតួចក៏ដោយ ក្រុមមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ នឹងត្រូវចំណាយ ៦ លានអឺរ៉ូ ៣ លានអឺរ៉ូក្នុងមួយរដូវកាល នៅរដូវកាល ២០២០/២១ និង ២០២១/២២ ប្រសិនបើពួកគេឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី