ប្រធានាធិបតីលីបេរីយ៉ា ចេញមកអះអាងថា Ronaldo មិនមែនជាកីឡាករល្អបំផុតលើលោកនោះទេ

60761

ប្រធានាធិបតីប្រទេសលីបេរីយ៉ា និងជាអតីតតារាកីឡាបាល់ទាត់លោក George Weah បានកោតសរសើរអាកប្បកិរិយានិងការខំប្រឹងប្រែងរបស់ Cristiano Ronaldo ទោះបីជាគាត់និយាយថាគាត់មិនមែនជាកីឡាករល្អបំផុតក៏ដោយ។
លោក George Weah ដែលបានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ ១៩៩៥ និងធ្លាប់លេងឱ្យក្លិបល្បីៗជាច្រើនរួមមាន PSG, AC Milan, Chelsea និង Manchester City បានគេកោតសរសើរជាខ្លាំងចំពោះវិធីដែល Ronaldo បានធ្វើការដើម្បីក្លាយជាកីឡាករកំពូលមួយរូបនៅលើពិភពលោក។
លោក Weah បាននិយាយទៅកាន់ La Gazzetta dello Sport ថា៖ “Ronaldo គឺជាឧទាហរណ៍មួយនៃរបៀបបញ្ចូលគ្នានូវការខិតខំនិងចំណង់ចំណូលចិត្តសម្រាប់ការប្រកួត។ គាត់មិនមែនជាកីឡាករឆ្នើមជាងគេនៅលើពិភពលោកទេ ប៉ុន្តែគាត់បានហ្វឹកហាត់យ៉ាងខ្លាំងដើម្បីក្លាយជាអ្វីដែលគាត់មាន”។
ពីកីឡាករបាល់ទាត់តស៊ូរហូតដល់ក្លាយជាមេដឹកនាំកំពូលប្រទេសវ័យ ៥៤ឆ្នាំរូបនេះបន្តទៀតថា៖ “ខ្ញុំកោតសរសើរចំពោះ Ronaldo ព្រោះគាត់ចេះបន្ទាបខ្លួនហើយខំរកអ្វីៗគ្រប់យ៉ាងដែលគាត់មាន។ គាត់បានតស៊ូយ៉ាងខ្លាំងដើម្បីទៅដល់កន្លែងដែលគាត់នៅ”៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី