
កីឡាករសញ្ជាតិហូឡង់ Stefan de Vrij និយាយថាគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលដឹងថា Cristiano Ronaldo បានចូលរួមជាមួយក្លឹបសេះបង្កង់ Juventus ។ ខ្សែការពារវ័យ ២៦ ឆ្នាំជឿជាក់ថា Kylian Mbappe គឺជាខ្សែប្រយុទ្ធដែលមានលក្ខណៈល្អជាង Ronaldo ។
Stefan de Vrij ដែលបានចូលរួមជាមួយក្រុម Inter Milan នៅរដូវក្តៅនេះជឿជាក់ថាការផ្លាស់របស់កីឡាក Ronaldo ពិតជាមានផលប៉ះពាល់ជាវិជ្ជមានទៅលើក្របខ័ណ្ឌ Serie A ខណៈពេលដែលខ្សែប្រយុទ្ធវ័យក្មេង Mbappe ទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាព័រទុយហ្គាល់រូបនេះ ។
ខ្សែការពាររបស់ក្រុមជម្រើសជាតិហូឡង់រូបនេះបានប្រាប់ Corriere Dello Sport ថា៖ “ខ្ញុំសារភាពថាដំបូងឡើយខ្ញុំមិនជឿថាគាត់នឹងមកអ៊ីតាលីទេ ។ ប៉ុន្តែនៅពេលដែលពួកគេបានបន្តនិយាយពីវាខ្ញុំចាប់ផ្តើមកត់សំគាល់ ។ សម្រាប់បាល់ទាត់អ៊ីតាលីការមកដល់របស់គាត់នៅក្នុងក្របខ័ណ្ឌ Serie A គឺជាវិជ្ជមានដោយសារតែវាផ្តល់នូវការជម្រុញដ៏ខ្លាំងក្លាដល់ការប្រកួតទាំងមូល ។ ខ្ញុំបានលេងជាមួយគាត់ជាមួយនឹងក្រុមជម្រើសជាតិក្នុងការប្រកួតមិត្តភាពជាមួយក្រុមព័រទុយហ្គាល់មុនពេល World Cup ២០១៤ ។ វាបានបញ្ចប់ក្នុងលទ្ធផល ១-១ ហើយគាត់ជាអ្នកបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់នោះ” ។
នៅពេលត្រូវបានគេសួរថាតើខ្សែប្រយុទ្ធទាំងពីរនាក់នោះរូបណាល្អបំផុត? អតីតខ្សែការពាររបស់ក្លឹប Lazio កីឡាករ Stefan de Vrij សញ្ជាតិហូឡង់រូបនេះបាននិយាយយ៉ាងសាមញ្ញថា៖ “នោះគឺជា Mbappe” ៕
ដោយ៖តារា