ក្លិបធ្លាប់ឈ្នះ UCL មួយនេះ ចង់ជួយស្រោចស្រង់អនាគត Lingard ក្រោយរងទុក្ខនៅ Man Utd

36711

យោងតាមសារព័ត៌មាន Todofichajes បានឱ្យដឹងថា Porto បានត្រៀមរួចរាល់ក្នុងការដេញថ្លៃ ១០ លានអឺរ៉ូ (៨,៩ លានផោន / ១២ លានដុល្លារ) សម្រាប់ Jesse Lingard របស់ក្រុមបិសាចក្រហម។
តារាអន្តរជាតិអង់គ្លេស Lingard ទើបតែបង្ហាញខ្លួនបានចំនួន ៣ លើកប៉ុណ្ណោះសម្រាប់ក្លិប Manchester United នៅរដូវកាលនេះ ហើយមានបំណងចង់ទទួលឱកាសលេងក្នុងឈុតដំបូងបន្ថែមទៀតក្នុងអំឡុងពេលពាក់កណ្តាលយុទ្ធនាការ២០២០/២០២១នេះ។
មានក្លឹបល្បីៗជាច្រើនទូទាំងទ្វីបអឺរ៉ុបចាប់អារម្មណ៍លើកីឡាករវ័យ ២៨ ឆ្នាំរូបនេះ ប៉ុន្តែមិនទាន់បានធ្វើការដេញថ្លៃជាផ្លូវការនៅឡើយនោះទេ ខណៈដែលក្លិបយក្សព័រទុយហ្កាល់ Porto សង្ឃឹមថានឹងក្លាយក្រុមឈានជួរមុខ ក្នុងការចុះហត្ថលេខាលើតារាឆ្នើមខាងលើ។ ស្របពេលថ្មីៗនេះ Manchester United ក៏បានអនុញ្ញាតឱ្យ Lingard ចាកចេញពី Old Trafford ស្វែងរកឱកាសលេងច្រើនជាងនេះ ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី