ឃើញចាប់បាល់ស្អិតដូចតុកកែ! Koeman ថា Barca ពិតជាសំណាងណាស់ដែលមាន Ter Stegen

18063

Ronald Koeman បានកោតសរសើរដល់ Marc-Andre ter Stegen ដែលបានជួយសង្គ្រោះគ្រាប់ដ៏សំខាន់ក្នុងជ័យជម្នះ Barcelona ២-០ ទល់នឹង Elche កាលពីថ្ងៃអាទិត្យ ដោយនិយាយថាក្លឹបមានសំណាងណាស់ដែលមានអ្នកចាំទីគុណភាពខ្ពស់បែបនេះ។
ក្រុមយក្សកាតាឡាន់បាននាំមុខ ១-០ ដោយសារការស៊ុតដ៏ល្អរបស់ Frenkie de Jong នៅពេលដែល Ter Stegen បានរារាំងការស៊ុតរបស់ខ្សែប្រយុទ្ធ Elche Emiliano Rigoni នៅដើមតង់ទី២ ។ Barca ក៏រកបានបន្ថែមមួយគ្រាប់ទៀតពីការស៊ុត Riqui Puig ប៉ុន្តែគ្រូបង្វឹកលោក Koeman បានបង្ហាញពីការរួមចំណែករបស់អ្នកចាំទីអន្តរជាតិអាល្លឺម៉ង់វ័យ ២៨ឆ្នាំ នៃពេលវេលាសំខាន់ៗក្នុងការប្រកួត។
Koeman បាននិយាយថា៖ “ពួកគេមិនមានឱកាសទេ ពួកគេមានឱកាសតែមួយហើយវាបានមកពីកំហុសដ៏ធំមួយពីការការពាររបស់យើង។ ប៉ុន្តែ Ter Stegen ពិតជាល្អណាស់ក្នុងឱកាសមួយទល់មួយ។ សំណាងយើងមានអ្នកចាំទីល្អ ព្រោះពួកគេអាចធ្វើបានស្មើនៅទីនោះ។ ការការពារ ក្រៅពីកំហុសនោះយើងធ្វើបានល្អ។ អ្វីដែលល្អបំផុតនៅថ្ងៃនេះ គឺការដាក់សម្ពាធនិងទម្រង់លេងរបស់យើងដោយគ្មានគ្រាប់បាល់។ យើងសមនឹងឈ្នះ”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី