លោក Guardiola ៖ Kevin De Bruyne មានតម្លៃខ្លួនទិញផ្ដាច់កុងត្រាចំនួន ២៩២ លានដុល្លារ

8517
  • លោក Pep Guardiola បាននិយាយថាខ្សែបម្រើ Kevin De Bruyne របស់ក្លឹប Manchester City មិនមានបំណងលក់ទេ ហើយនិយាយថាខ្សែបម្រើរូបនេះមានលទ្ធភាពចាកចេញក្នុងតម្លៃចំនួន ២៥០ លានអឺរ៉ូ ( ២២៣ ផោន / ២៩២ លានដុល្លារ) ។

    Related image

    De Bruyne គឺជាកីឡាករឆ្នើមម្នាក់ខណៈដែលក្រុម Man City បានបំបែកកំណត់ត្រានៅក្នុងពានរង្វាន់ក្របខ័ណ្ឌ Premier League ស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola កាលពីរដូវកាលមុន ។ បច្ចុប្បន្នកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះមិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិប៊ែលហ្ស៊ិកដោយសារតែរបួសជង្គង់ដែលត្រូវបានធ្វើខ្សែបម្រើឆ្នើមរូបនេះសម្រាក់ពីទីលានរហូតដល់ខែវិច្ឆិកា ។ ហើយលោក Guardiola បាននិយាយថាវាអាចនឹងទទួលបាននូវកំណត់ត្រាពិភពលោកមួយ ហើយកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ៦ ឆ្នាំនៅដើមឆ្នាំនេះ។

    Image result for Pep Guardiola with De Bruyne

    លោក Guardiola បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយលោក Universidad Valdano ថា៖ “គាត់ជាកីឡាករដ៏ល្អម្នាក់ ។ លោក Marcelo Bielsa បានប្រាប់ខ្ញុំថាគាត់គឺជាកីឡាករដែលគាត់ពេញចិត្តហើយគាត់ធ្វើអ្វីៗគ្រប់យ៉ាង ។នៅថ្ងៃផ្សេងទៀតខ្ញុំបានជួបឪពុកម្តាយរបស់គាត់ហើយអ្នកតែងតែយល់ពីរបៀបដែលកូនៗ មាននៅពេលដែលអ្នកស្គាល់ឪពុកម្តាយ ។ គាត់ជាក្មេងប្រុសមិនគួរឱ្យជឿម្នាក់ គាត់អាចចាកចេញជាមួយតម្លៃ ២៥០ លានអឺរ៉ូ ខ្ញុំសុំទោសគាត់មិនលក់ទេ” ។

    Image result for Pep Guardiola with De Bruyne

    ហើយបុរសវ័យ ៤៧ ឆ្នាំរូបនេះបានបញ្ជាក់ថាគាត់ក៏មានមហិច្ឆតាចង់ដឹកនាំក្រុមជម្រើសជាតិផងដែរប្រសិនមានឱកាសណាមួយកើតឡើង ។ លោក Guardiola បាននិយាយថា៖ “ខ្ញុំនឹងដឹកនាំក្រុមជម្រើសជាតិប្រសិនបើខ្ញុំមានឱកាសហើយពួកគេចង់បានខ្ញុំ ។ ខ្ញុំចង់សាកល្បងវាខ្ញុំតែងតែចង់ដឹងអំពីវា ។

    Related image

    ដូច De Bruyne នេះផងដែរលោក Guardiola បានសន្យាថាអនាគតរបស់លោកនឹងបន្តកុងត្រាជាមួយក្លឹប ហើយអតីតគ្រូបង្វឹកក្លឹប Barcelona និងក្លិប Bayern Munich រូបនេះនឹងត្រូវរៀបចំនៅឯកីឡដ្ឋាន Etihad នាពេលឆាប់ៗនេះ ។ លោកបន្តថា៖ “ខ្ញុំពិតជារីករាយណាស់នៅទីនោះ។ ខ្ញុំត្រូវបានការពារយ៉ាងល្អ ខ្ញុំមិនមានអារម្មណ៍ថាត្រូវបានវិនិច្ឆ័យទេ ខ្ញុំនៅក្លិបដែលចាប់អារម្មណ៍ខ្ញុំ” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី