Arsenal មិនអាចបញ្ចុះបញ្ចូលឱ្យ Real លក់ Odegaard ផ្ដាច់ ក្រោយបញ្ចប់ការខ្ចីជើងនោះទេ

12217

កាសែត The Times បានរាយការណ៍ថា Martin Odegaard នឹងបញ្ចប់ការផ្ទេរខ្ចីជើងពី Real Madrid ទៅ Arsenal នៅថ្ងៃច័ន្ទនេះ ប៉ុន្តែក្រុមកាំភ្លើងធំនឹងមិនមានជម្រើសក្នុងការប្រែក្លាយវាទៅជាកិច្ចព្រមព្រៀងអចិន្រ្តៃយ៍នោះទេ។
ក្រុមរបស់លោក Mikel Arteta បានយល់ព្រមចំណាយប្រាក់ខ្ចីជើងក្នុងតម្លៃចំនួន ១,៨ លានផោន (២,៤ លានដុល្លារ) សម្រាប់ខ្សែបម្រើវ័យក្មេងន័រវេសរូបនេះ ហើយនឹងត្រូវចំណាយប្រាក់ឈ្នួល ៣៨.០០០ ផោនក្នុងមួយសប្តាហ៍របស់គាត់រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
ទោះយ៉ាងណាក្រុមជើងឯកក្របខណ្ឌ La Liga បានបដិសេធមិនដាក់បញ្ចូលជម្រើសដើម្បីធ្វើឱ្យការផ្លាស់ប្តូរនេះជាអចិន្រ្តៃយ៍នោះទេ ព្រោះ Real Madrid ចង់ឱ្យ Odegaard មានវត្តមានក្រោមការដឹកនាំគ្រូបង្វឹកថ្មី ប្រសិនបើលោក Zinedine Zidane ចាកចេញនៅចុងបញ្ចប់នៃយុទ្ធនាការនេះ៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី