Liverpool នឹងប្រើគ្រប់វិធីទាំងអស់ ដើម្បីដណ្ដើមយក Alaba បញ្ចប់ក្ដីស្រមៃ Real Madrid

13475

យោងតាមការសែត Don Balon បានឱ្យដឹងថា លោក Jurgen Klopp បានស្នើឱ្យ Liverpool ឱ្យធ្វើកិច្ចព្រមព្រៀងជាមួយ David Alaba ដើម្បីផ្អាក Real Madrid មិនឱ្យចុះហត្ថលេខាលើតារាអន្តរជាតិអូទ្រីស។
David Alaba នឹងផុតកុងត្រានៅ Bayern Munich នារដូវក្ដៅ ហើយទំនងជាមិនចុះកុងត្រាថ្មីទេ ស្របពេលក្រុមជើងឯកអាល្លឺម៉ង់បរាជ័យក្នុងការបន្តកិច្ចសន្យាជាមួយខ្សែការពារស្លាបដ៏ឆ្នើមរូបនេះ។ កីឡាករវ័យ ២៨ ឆ្នាំខាងលើ ត្រូវបានគេជឿជាក់ថាបានពិភាក្សាជាមួយ Real Madrid ជុំវិញការផ្លាស់ទៅកាន់ទឹកដី Bernabeu។
ប៉ុន្តែកិច្ចព្រមព្រៀងនេះអាចត្រូវបានធ្វើឱ្យប្រសើរឡើងដោយ Liverpool ខណៈដែលលោក Klopp ស្វែងរកដំណោះស្រាយនៅរដូវក្តៅ ចំពោះភាពទន់ខ្សោយផ្នែកការពាររបស់ក្រុមគាត់ ដោយខ្សែការពារមួយភាគធំបានរងរបួសធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ជាខ្លាំងចំពោះទម្រង់លេងក្រុមនៅរដូវកាលនេះ៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី