អត់សងសោះម៉ង! Barca នៅតែជំពាក់ Liverpool ៣៥.៥ លានផោន សម្រាប់ការផ្ទេរ Coutinho

16324

វាមានរយៈពេល ៣ ឆ្នាំហើយចាប់តាំងពី Philippe Coutinho បានចាកចេញពី Liverpool ទៅចូលរួមជាមួយក្លិប Barcelona ក្នុងតម្លៃ ១៤២ លានផោន។
ទោះជាយ៉ាងណាក៏ដោយមិនមែនលុយទាំងអស់នោះត្រូវបានបង់ទៅឱ្យហង្សក្រហមនៅឡើយទេ។ យោងទៅតាមរបាយការណ៍ហិរញ្ញវត្ថុផ្ទាល់របស់ Barca ពួកគេនៅតែជំពាក់ Liverpool ចំនួន ៣៥.៥ លានផោនសម្រាប់កិច្ចព្រមព្រៀងនេះ។
Barca កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយពួកគេជំពាក់ប្រាក់ប្រហែល ១៧០លានផោនក្នុងការបង់ទៅឱ្យ ១៩ ក្លឹបផ្សេងទៀត ខណៈ Liverpool ត្រូវបានជំពាក់លុយច្រើនជាងគេ។ Coutinho មិនទាន់ឈានដល់កម្រិតកំពូលជាមួយ Barcelona ដូចគាត់បានធ្វើជាមួយ Liverpool ទេ ប៉ុន្តែកីឡាករប្រេស៊ីលរូបនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីរដូវកាលមុន នៅពេលដែលគាត់បានខ្ចីជើងទៅឱ្យក្លិប Bayern Munich ដោយជួយឱ្យក្លិបយក្សអាល្លឺម៉ង់គ្រងជើងឯក Champions League កាលពីឆ្នាំមុន។
គេមិនទាន់ដឹងច្បាស់ទេថា តើការទូទាត់ប្រាក់នេះនឹងត្រូវធ្វើឡើងចំពោះ Liverpool នៅពេលណា? ព្រោះរបាយការណ៍មិនបានបញ្ជាក់នោះទេ។ វាជាការប្រសើរណាស់ ប្រសិនបើប្រាក់នោះនឹងត្រូវបង់ក្នុងពេលឆាប់ៗនេះ ខណៈដែលលោក Jurgen Klopp បានបង្ហើបថ្មីៗនេះថា ហង្សក្រហមខ្វះថវិកាចុះហត្ថលេខាកីឡាករថ្មីនៅខែមករានេះ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី