ទៅចឹងទៅ! វីរបុរសអាហ្សង់ទីនថា រាល់ពេល Messi មិនលេង Barcelona នឹងឈ្នះប្រកួត

27646

លោក Hugo Orlando Gatti តែងតែធ្វើការរិះគន់យ៉ាងខ្លាំងចំពោះ Lionel Messi ហើយវាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលគាត់បាននិយាយថា Barcelona នឹងឈ្នះការប្រកួត ប្រសិនបើគ្មានតារាអន្តរជាតិអាហ្សង់ទីនរូបនេះ។
ម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Messi ត្រូវបានគេដាក់ឱ្យសម្រាកសម្រាប់ជ័យជម្នះ ២ទល់នឹង០ លើក្រុមបាតតារាង Elche បន្ទាប់ពីទទួលបានកាតក្រហមក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Supercopa de Espana ខណៈ Messi ប្រឈមចាកចេញពី Barcelona នៅចុងបញ្ចប់រដូវកាលនេះ ក្រោយផុតកុងត្រាជាមួយក្លិបនៅរដូវក្ដៅ។
អតីតអ្នកចាំទី និងជាវីរបុរសអាហ្សង់ទីនវ័យ ៧៦ឆ្នាំលោក Gatti បានពន្យល់ប្រាប់ El Chiringuito ថា៖ “រាល់ពេល Messi មិនលេង Barcelona ឈ្នះ ព្រោះពួកគេអាចទាញយកចំណុចខ្លាំងផ្សេងទៀត។ បាល់ទាត់គឺនិយាយអំពីការឈ្នះ ហើយបើអ្នកលេងបានល្អនោះគឺរឹតតែល្អ។ រាល់ពេល Messi មិនលេង Barcelona ឈ្នះ”៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី