ឃើញកូនសិស្សអស់តំណែង! JM ថា គ្រូបង្វឹកសម័យឥលូវចៀសមិនផុតពីការបណ្ដេញចេញនោះទេ

12587

លោក Jose Mourinho មិនជឿថាលោក Frank Lampard គួរតែឈានដល់ការបណ្តេញពីតំណែងអ្នកចាត់ការក្រុមតោខៀវ Chelsea ដោយគ្រូបង្វឹក Spurs បាននិយាយថា បាល់ទាត់សម័យកាលទំនើបចៀសមិនផុតពីការបណ្ដេញចេញនោះទេ។
ក្រុមលោក Mourinho បានទម្លាក់ក្រុមមកពីលីគលំដាប់ទី២ Wycombe ក្នុងពានរង្វាន់ FA Cup កាលពីថ្ងៃច័ន្ទដោយឈ្នះ ៤-១ ពីការរកគ្រាប់បាល់របស់កីឡាករ Gareth Bale, Harry Winks និងពីរគ្រាប់របស់ Tanguy Ndombele ។ ជ័យជម្នះរបស់ Spurs បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអតីតកូនក្រុមរបស់លោក Mourinho គឺលោក Lampard ត្រូវបានបណ្តេញចេញពីតំណែងនៅឯក្លិប Chelsea ដោយក្រុមតោខៀវបានងាកមករកលោក Thomas Tuchel ជំនួសតំណែងរបស់គាត់។
Lampard លេងនៅក្រោមការដឹកនាំរបស់លោក Mourinho នៅ Stamford Bridge ពីឆ្នាំ ២០០៤-២០០៧ ហើយបន្ទាប់មកម្តងទៀតក្នុងឆ្នាំ ២០១៣ ដោយឈ្នះជើងឯក Premier League ២ ដង Carabao Cups ២ ដង FA Cup និង Community Shield ជាមួយគ្នា។ លោក Mourinho យល់អារម្មណ៍ Lampard ដែលលោកធ្លាប់ត្រូវគេបណ្តេញចេញពី Chelsea នៅឆ្នាំ ២០០៧ នឹងត្រូវជំនួសដោយលោក Avram Grant មុនពេលគេបណ្ដេញចេញម្តងទៀតនៅឆ្នាំ ២០១៥ ជំនួសដោយលោក Antonio Conte។
លោក Mourinho បាននិយាយថា៖ “ខ្ញុំមិនគិតថា Frank ចង់និយាយជាមួយខ្ញុំឬជាមួយនរណាម្នាក់ក្រៅពីរង្វង់គ្រួសារនិងមិត្តភក្តិជិតស្និទ្ធរបស់គាត់ទេ។ ប៉ុន្តែខ្ញុំតែងតែសោកស្តាយនៅពេលដែលមិត្តរួមការងារបាត់បង់ការងារ ហើយ Frank មិនត្រឹមតែជាមិត្តរួមការងារទេ។ គាត់គឺជាមនុស្សសំខាន់ម្នាក់នៅក្នុងអាជីពរបស់ខ្ញុំ ដូច្នេះខ្ញុំមានអារម្មណ៍សោកស្តាយដែលគាត់ត្រូវបណ្ដេញចេញ។ ប៉ុន្តែវាគឺជាភាពសាហាវឃោរឃៅនៃបាល់ទាត់ជាពិសេសបាល់ទាត់ទំនើប ដូច្នេះនៅពេលអ្នកក្លាយជាអ្នកគ្រប់គ្រងអ្នកដឹងថាមិនយូរមិនឆាប់វានឹងកើតឡើងចំពោះអ្នក”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី