Laporta៖ កាលពីខ្ញុំធ្វើជាប្រធានក្លិប Real Madrid មិនបានឈ្នះពាន UCL សូម្បីតែម្ដង

25056

លោក Joan Laporta បានរំលឹកអតីតកាលក្នុងការដឹកនាំ Barcelona ថា Real Madrid មិនបានឈ្នះពានរង្វាន់ Champions League ម្ដងឡើយក្នុងអំឡុងពេលដែលគាត់កាន់តំណែងជាប្រធានក្លឹបកាតាឡាន។
បេក្ខភាពប្រធានក្លិបថ្មី Barcelona លោក Laporta បានអះអាងផងដែរថា ប្រសិនបើគាត់ឈ្នះការបោះឆ្នោតនាពេលខាងមុខនេះ គាត់នឹងព្យាយាមយក Barcelona ត្រលប់ទៅកំពូលនៃស្ដេចបាល់ទាត់អឺរ៉ុបវិញ។
Laporta បានប្រាប់កម្មវិធីកាតាឡាន ‘Desmarcats’ ថា៖ “នៅពេលខ្ញុំធ្វើជាប្រធានក្លិប (Barcelona) Real Madrid មិនបានឈ្នះពានរង្វាន់ Champions League ទេ។ ដូច្នេះប្រសិនបើខ្ញុំជាប់ឆ្នោតខ្ញុំសង្ឃឹមថានឹងផ្លាស់ប្តូរស្ថានការណ៍ម្តងទៀត”។
ជាមួយគ្នានេះ Laporta បានបន្តផ្ញើសារទៅកាន់ Paris Saint-Germain ដែលត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Lionel Messi ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅខាងមុខនេះផងដែរ។
លោកបានបន្តថា៖ “ខ្ញុំបានអានហើយថា PSG បង្ហាញពីការខាតបង់ (ហិរញ្ញវត្ថុ) ហើយយើងនឹងនិយាយអំពីថា តើពួកគេអាចអនុវត្តការផ្ទេរប្រាក់និងប្រភេទនៃការចុះហត្ថលេខាណាមួយដែរឬទេ? យើងគួរតែគោរពជាមួយនឹងសកម្មភាពរបស់យើង ហើយយើងក៏នឹងស្នើសុំឱ្យ PSG គោរពជាមួយ Barcelona និងមិនព្យាយាមធ្វើឱ្យយើងមានអស្ថិរភាពនោះទេ”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី