ច្បាស់ចែស! Messi និងក្រុមគ្រួសារ ត្រូវបានគេរាយការណ៍ថា ចាប់ផ្តើមរៀនភាសាបារាំងហើយ

19987

យោងតាមអ្នកយកព័ត៌មានរបស់ទូរទស្សន៍ Canal+ លោក Geoffroy Garetier បានឱ្យដឹងថា Leo Messi បានចាប់ផ្តើមរៀនភាសាបារាំងរួមគ្នាជាមួយក្រុមគ្រួសាររបស់គាត់។
កីឡាករសញ្ជាតិអាហ្សង់ទីននៅតែមានទំនាក់ទំនងជាមួយនឹងការផ្លាស់ទៅ Paris Saint-Germain នៅរដូវក្តៅ។ កាលពីដើមខែមករា ការសែត Diario Sport បានអះអាងថា ក្រុម Barcelona មានការអាក់អន់ចិត្តនឹងយុទ្ធសាស្ត្ររបស់ PSG ក្នុងការតាមប្រមាញ់ Messi។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះនៅសល់ពេលតិចជាង ៦ ខែលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់។ បច្ចុប្បន្នគាត់អាចពិភាក្សាពីអនាគតរបស់គាត់ជាមួយក្លឹបផ្សេងទៀត។ ទោះយ៉ាងណានៅក្នុងបទសម្ភាសន៍មួយម្ចាស់ពាន Ballon D’or ៦សម័កាលបានធានាថា គាត់នឹងមិនធ្វើការសម្រេចចិត្តណាមួយរហូតដល់ខែមិថុនាខាងមុខ ដើម្បីជួយ Barcelona រហូតដល់ចប់រដូវកាល៕ ដោយ៖ វិទូ

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី