ឃើញធ្លាក់ទម្រង់លេងពេក Dortmund ប្រកាសបញ្ចុះតម្លៃខ្លួន Sancho នៅតែគ្មានក្លិបចង់បាន

29163

យោងតាមគេហទំព័រ Sport1 (តាមរយៈ Mirror) បានឱ្យដឹងថា ក្រុម Borussia Dortmund នឹងបញ្ចុះតម្លៃ ១០៨ លានផោនសម្រាប់តម្លៃខ្លួន Jadon Sancho។
ក្លិប BVB ត្រូវការទូទាត់សងនូវការខាតបង់ចំនួន ៨៨ លានផោនដោយសារតែផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុពីវិបត្តិការរីករាលដាលនៃវីរុសកូវីដ-១៩។ ដូច្នេះ Dortmund កំពុងពឹងផ្អែកលើការលក់កីឡាកររបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាល នេះបើយោងតាមប្រភពព័ត៌មាននៅអាឡឺម៉ង់។
Man United ត្រូវបានគេរាយការណ៍ថា បានបដិសេធមិនបំពេញតាមសំណើររបស់កីឡាករវ័យ ២០ ឆ្នាំរូបនេះកាលពីរដូវក្តៅមុន។ ដោយសារទម្រង់លេងរបស់ Sancho បានធ្លាក់ចុះ ចាប់តាំងពីពេលនោះមក Borussia មិនរំពឹងថា នឹងមានក្លឹបណាមួយបង់ថ្លៃសេវាដ៏ខ្ពស់សម្រាប់ Jadon នោះទេ ដូច្នេះហើយ BVB នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់បន្ថយការទាមទាររបស់ពួកគេ។ ម៉្យាងវិញទៀត គេមិនទាន់ដឹងច្បាស់ថា បិសាចក្រហមនៅតែចាប់អារម្មណ៍នឹងកីឡាករអន្តរជាតិអង់គ្លេសរូបនេះទៀតឬក៏អត់នោះទេ៕ ដោយ៖ វិទូ

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី