Chelsea រួចជាស្រេចក្រោយយកឈ្នះ Hull City ៤ទល់នឹង០ នៅជុំទី៥។
ការប្រកួតនៅកីឡដ្ឋាន Stamford Bridge ក្រុមរហស្សនាមថា តោខៀវរកឃើញ៤គ្រាប់នៅវគ្គទីមួយដោយកីឡាករ៣រូបផ្សេងគ្នាក្នុងនោះ Willian ស៊ុត២គ្រាប់ម្នាក់ឯង នៅនាទី ទី២ និង៣២ ហើយ Pedro ស៊ុតបាន១គ្រាប់នៅនាទី ២៧ មុនពេលសមាជិកថ្មី Giroud ស៊ុតគ្រាប់ដំបូងរបស់ខ្លួនឲ្យ Chelsea នាទី៤២។
នៅវគ្គទីពីរ ក្រុមទាំងពីរគ្មានការស៊ុតបញ្ចូលទីអ្វីទេ តែ Hull បានប៉េណាល់ទីមួយគ្រាប់ដែរ បែរជា ខ្សែបម្រើ David Meyler ស៊ុតមិនចូល។
ដោយ៖ តារា