Jovic៖ វាមិនមែនជាការងាយទេ ក្នុងការលេងឱ្យ Real Madrid វាតែងតែមានសម្ពាធខ្ពស់ជានិច្ច

12735

Luka Jovic បានបញ្ជាក់យ៉ាងច្បាស់ថា ផ្នែកមួយនៃហេតុផលនៅពីក្រោយការចាកចេញរបស់គាត់ពីក្លិប Real Madrid គឺដោយសារកង្វះពេលវេលាលេងក្នុងការប្រកួត។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានព្យាយាមសម្របខ្លួនទៅនឹងក្រុមរបស់លោក Zinedine Zidane បន្ទាប់ពីបានធ្វើការផ្លាស់ប្តូរក្នុងកញ្ចប់ទឹកប្រាក់ចំនួន ៦៣ លានអឺរ៉ូពី Eintracht Frankfurt ទៅ Real Madrid ហើយឥឡូវនេះគាត់បានវិលត្រឡប់ទៅក្លឹបអាល្លឺម៉ង់វិញក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ៦ ខែ ពោលគឺ ១៨ ខែបន្ទាប់ពីចូលរួមជាមួយក្រុមជើងឯកអេស្ប៉ាញ។
អំឡុងពេលធ្វើបទបង្ហាញរបស់គាត់ មានការសួរនាំអំពីមូលហេតុនៃបញ្ហារបស់គាត់នៅឯក្លិប Real Madrid ហើយខ្សែប្រយុទ្ធវ័យក្មេង Jovic បាននិយាយថា៖ “ខ្ញុំគិតថាវាត្រូវធ្វើជាមួយពេលវេលាតិចតួចដែលខ្ញុំអាចលេងបាន។ វាមិនងាយស្រួលទេនៅក្រុមដូចជា Real Madrid ដែលស្ទីលខុសគ្នា ហើយសម្ពាធតែងតែខ្ពស់ជានិច្ច។ នោះហើយជាមូលហេតុដែលវាជារឿងល្អបំផុតក្នុងការបោះជំហានចាកចេញដើម្បីត្រឡប់មកទីនេះវិញ (លេងឱ្យ Frankfurt)”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី