Andrea Pirlo ៖ ខ្ញុំនឹងមិនភ្ញាក់ផ្អើលនោះទេ ប្រសិនបើ Pogba ផ្ទេរទៅកាន់ Juventus ជាលើកទី២

31827
  • Paul Pogba ដែលអាចនឹងធ្វើការផ្លាស់ចេញពីក្លឹបបីសាចក្រហម Manchester United ទៅក្លឹប Juventus ជាលើកទី២ នឹងមិនបង្កការភ្ញាក់ផ្អើលចំពោះអតីតតារាឆ្នើមរបស់ក្រុម Bianconeri លោក Andrea Pirlo នោះឡើយ ។

    Related image

    ខ្សែបម្រើអន្តរជាតិបារាំងរូបនេះបានចាកចេញពីទឹកដី Old Trafford ជាលើកដំបូងផ្ទេរទៅកាន់ទីក្រុង Turin កាលពីឆ្នាំ ២០១២ ជាមួយនឹងការសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់គាត់នៅក្នុងប្រទេសអង់គ្លេស ។ រយៈពេលបួនឆ្នាំខ្សែបម្រើរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងក្របខ័ណ្ឌ Serie A នឹងបានធ្វើឲ្យរូបគេមានតម្លៃខ្លួនបំបែកកំណត់ត្រារហូតដល់ ៨៩ លានផោន ( ១១៧ លានដុល្លារ ) ដើម្បីនាំគាត់ត្រឡប់ទៅទឹកដីអង់គ្លេសវិញកាលពីរដូវក្តៅឆ្នាំ ២០១៦ ។

    Related image

    ការវិលត្រឡប់ទៅកាន់ទឹកដីទឹកដីអ៊ីតាលីវិញក៏ត្រូវបានគេលើកឡើងផងដែរដោយលោក Pirlo បានប្រាប់ការសែត Tuttosport អំពីពាក្យចចាមអារាមទាំងនោះថា៖ “វានឹងមិនធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលទេ ព្រោះក្លឹប Juventus កំពុងស្វែងរកកីឡាករល្អបំផុត ហើយប្រសិនបើកីឡាករម្នាក់ចាកចេញវាមិនត្រូវបាននិយាយថាពួកគេមិនអាចវិលត្រឡប់មកវិញបាននោះទេ” ។

    Image result for Paul Pogba

    Juventus បានធ្វើការបដិសេធក្នុងការផ្ទេរ Pogba ក្នុងរដូវក្ដៅនេះ ប៉ុន្តែបានបង្ហាញពីមហិច្ឆតារបស់ពួកគេម្តងទៀតនៅក្នុងទីផ្សាដោះដូរកីឡាករខាងមុខនេះ ខណៈដែលពួកគេទើបតែបានបញ្ចប់កិច្ចសន្យាទឹកប្រាក់ចំនួន ១០០ លានអឺរ៉ូសម្រាប់ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលកីឡាករ Cristiano Ronaldo ពីក្លឹបអធិរាជស Real Madrid ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី