មកដល់ភ្លាម លោក Tuchel បញ្ជាឱ្យ Chelsea រៀបចំលុយធំប្រមាញ់យកតារាជើងស៊ុត Haaland

13919

លោក Thomas Tuchel ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវ Chelsea កំពុងតែមានបំណងចង់ផ្លាស់ប្តូរនាំយក Erling Haaland នៅរដូវក្ដៅខាងមុខ។
អតីតគ្រូបង្វឹកក្លិប Borussia Dortmund និង Paris Saint-Germain លោក Tuchel ចាត់ទុកកីឡាករវ័យក្មេងដូចជា Tammy Abraham ជាសមាជិកសំខាន់របស់គាត់ ប៉ុន្តែតោខៀវទំនងជានឹងចំណាយលុយម្តងទៀតនៅរដូវក្តៅខាងមុខនេះ ដើម្បីស្វែងរកកីឡាករឆ្នើមមកបំពេញបន្ថែមកន្លែងខ្វះខាត ក្រោមការដឹកនាំគ្រូបង្វឹកថ្មី។
ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងក្រុម Borussia Dortmund កីឡាករអន្តរជាតិន័រវេស Haaland ត្រូវបានគេចាត់ទុកថាជាជម្រើសកំពូលមួយក្នុងការប្រជែងកន្លែងជួមុខជាមួយ Abraham និងខ្សែប្រយុទ្ធចំណូលថ្មី Timo Werner ដែល Chelsea មិនទាន់ស្វែងរកខ្សែប្រយុទ្ធមុតស្រួចជាក់លាក់នៅក្នុងក្រុមនៅឡើយនោះទេ។
តាមការបង្ហាញពី Transfermarkt បានវាយតម្លៃខ្លួន Erling Haaland នៅដើមឆ្នាំ២០២១នេះបានកើនឡើងរហូតដល់ ១០០លានអឺរ៉ូ បន្ទាប់ពីតារាវ័យក្មេងរូបនេះបញ្ចេញទម្រង់លេចធ្លោជាខ្លាំង ដោយរកបាន ១៤គ្រាប់នៅ ១៣ប្រកួតនៃក្របខណ្ឌ Bundesliga នារដូវកាល២០២០/២០២១៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី