
លោក Jose Mourinho មិនជឿជាក់ថាខ្សែបម្រើ Paul Pogba ចង់ចាកចេញពីក្លឹបបីសាចក្រហម Manchester United នោះទេ ដោយលោកបានបញ្ជាក់ថា ព្រោះតែខ្សែបម្រើរូបនេះមិនដែលបានស្នើសុំផ្ទេរម្ដងណាឡើយ ។
ក្លឹប FC Barcelona ត្រូវបានគេនិយាយថាកំពុងសំដៅទៅលើកីឡាករវ័យ ២៥ ឆ្នាំរូបនេះចំពេលដែលគាត់ចង់ចាកចេញពី Man United នៅខែមករាខាងមុខនេះ ខណះកីឡាករសញ្ជាតិបារាំងរូបនេះមានទំនាក់ទំនងមិនល្អជាមួយគ្រូបង្វឹករបស់គាត់ ។ ទោះជាយ៉ាងណាក៏ដោយលោក Mourinho គ្មានហេតុផលជឿជាក់ទេដែលអ្នកឈ្នះការប្រកួត World Cup មានចិត្តចង់ចាកចេញនោះ ។
គ្រូបង្វឹករបស់ក្លឹបបីសាចក្រហមរូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ ” Paul វិលត្រឡប់មកវិញក្រោយពីការប្រកួត World Cup មួយសប្តាហ៍មុនពេលយើងចាប់ផ្តើមក្របខ័ណ្ឌ Premier League ។ យើងទាំងពីរនាក់រួមគ្នាពីរខែគាត់មិនដែលប្រាប់ខ្ញុំថាគាត់ចង់ចាកចេញទេ ។ ខ្ញុំគ្រាន់តែអាចនិយាយពីអ្វីដែលពិតសម្រាប់ខ្ញុំមិនមែននៅក្នុងអ្វីដែលខ្ញុំអានមិនមែនជាអ្វីដែលខ្ញុំស្ដាប់ ខ្ញុំមិនមានទំនាក់ទំនងផ្ទាល់ជាមួយមនុស្សដែលសរសេរឬមនុស្សដែលស្តាប់ ខ្ញុំមានទំនាក់ទំនងផ្ទាល់ជាមួយកីឡាករមិនមែនតែ Paul ហើយគាត់មិនដែលប្រាប់ខ្ញុំថាគាត់ចង់ចាកចេញទេ ។ ប្រសិនបើគាត់មិនប្រាប់ខ្ញុំគាត់ចង់ចាកចេញ វាដោយសារតែគាត់ចង់ស្នាក់នៅ ។ នោះហើយជាសេចក្តីសន្និដ្ឋានរបស់ខ្ញុំ “។
ខណៈពេលដែល Paul Pogba ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២១ ជាមួយក្លឹប Manchester United ហើយក្លឹបយក្សរបស់អង់គ្លេសរូបនេះកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៅពេលដែល Luke Shaw, Juan Mata និង Ander Herrera នឹងចាកចេញដោយឥតគិតថ្លៃ ខណៈកិច្ចសន្យារបស់ពួកគេនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ៕
ដោយ៖តារា