
លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹបបីសាចក្រហមកំពុងតែសម្លឹងរកការនាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ Mauro Icardi ទៅកាន់ក្លឹប Manchester United នេះបើយោងតាម AS បានចុះផ្សាយ ។
ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះបានចញ្ចេញថ្វីជើងយ៉ាងអស្ចារ្យក្រោយពីស៊ុតបញ្ចូលទីបានចំនួន ២៩ គ្រាប់កាលពីរដូវកាលមុន និងត្រូវបានគេមើលឃើញថាជាខ្សែប្រយុទ្ធកំពូលម្នាក់នៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ។
ទោះបីជាយ៉ាងណាក៏ដោយក្លឹបយក្សរបស់ក្របខ័ណ្ឌ Premier League មួយនេះអាចនឹងទិញផ្ដាច់ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះចេញពីក្លឹប Inter Milan ដោយការបំពេញលក្ខខណ្ឌនៃការដោះដូរកីឡាករនៅក្នុងក្របខ័ណ្ឌ Serie A ជាមួយនឹងការទិញផ្ដាច់កុងត្រាដែលមានចំនួនទឹកប្រាក់ ១១០ លានអឺរ៉ូ ( ៩៨ លានផោន / ១២៨ ដុល្លារ) ៕
ដោយ៖តារា