Benzema ក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ឱ្យ Real Madrid ក្រោយពី Ronaldo ចាកចេញ

8591

Karim Benzema ដែលបានចាប់ផ្តើមបង្ហាញខ្លួនជាខ្សែប្រយុទ្ធដ៏សំខាន់សម្រាប់ក្លឹប Real Madrid តាមរយះ ៣ ប្រកួតកន្លងមកក្នុងក្របខ័ណ្ឌ La Liga ខណះខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះធ្វើមិនសូវបានល្អប៉ុន្មាននោះទេដោយស្ថិតក្រោមស្រមោលរបស់ Ronaldo កាលពីប្រធានក្រុមព័ទុយហ្គាល់រូបនេះមិនចាកចេញ ។

Image result for Karim Benzema with Cristiano Ronaldo

ប៉ុន្តែបន្ទាប់ពី Cristiano Ronaldo ធ្វើការចាកចេញនៅរដូវកាលរដូវក្តៅនេះជាមួយតម្លៃខ្លួន ៩៩,២ លានផោនដោយទៅចូលរួមជាមួយក្លឹបសេះបង្កង់ Juventus បានធ្វើឲ្យ Benzema ក្លាយជាខ្សែប្រយុទ្ធដ៏ឆ្នើមក្នុងការរកគ្រាប់បាល់ជូនក្លឹបអធិរាជស Real Madrid នៅរដូវកាលថ្មីនេះ ។

Image result for Karim Benzema with Cristiano Ronaldo

លោក Lopetegui បាននិយាយអំពី Benzema នៅក្នុងសន្និសីទសារព័ត៌មានមុនពេលការប្រកួតជាមួយក្លឹប Athletic Bilbao ថា៖ “ខ្ញុំមិនភ្ញាក់ផ្អើលទេគាត់ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ដែលស្ថិតនៅក្នុងកម្រិតកំពូលនិងនៅក្នុងវ័យដ៏ល្អ ។ យើងចង់ឱ្យគាត់បន្តធ្វើអ្វីដែលគាត់កំពុងធ្វើឬប្រសើរជាងនេះទៀត ។ កីឡាករគឺជាអ្នកដែលលេងនិងយកឈ្នះលើការលំបាកដែលយើងកំពុងប្រឈម​ “។

Image result for Karim Benzema

អតីតកីឡាករក្លឹប Lyon រូបនេះបានស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់ក្នុងជ័យជម្នះ ៤-១ លើក្លឹប Leganes មុនពេលសម្រាកអន្ដរជាតិ ហើយឥឡូវនេះគាត់បានបំបែកកំណត់ត្រារបស់ Ronaldo ដែលបានក្លាយជាកីឡាករទីមួយដែលស៊ុតបញ្ចូលទីលើក្រុមចំនួន ៣៣ នៅក្នុងក្របខ័ណ្ឌកំពូលអេស្ប៉ាញ ខណះ Ronaldo ស៊ុតបញ្ចូលទីទៅលើក្រុមបានតែចំនួន ៣២ ប៉ុណ្ណោះកាលពីគាត់លេងនៅ Real Madrid ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី