ហេតុផល ៦ យ៉ាងដែលធ្វើឱ្យអ្នកគាំទ្រ Man United មិនអាចឈប់ស្រលាញ់ Bruno បាន

30421

Bruno Fernandes បានចូលរួមជាមួយក្រុមបិសាចក្រហម Manchester United កាលពីមួយឆ្នាំមុននៅថ្ងៃទី២៩ ខែមករា ហើយគេបានជួយក្រុមបិសាចក្រហម Manchster United ក្លាយជាបេក្ខភាពកំពូលក្នុងការដណ្តើមជើងឯកក្របខណ្ឌ Premier League រដូវកាលនេះ។ ខណៈខាងក្រោមនេះជាហេតុផល ៦ យ៉ាង ដែលធ្វើឱ្យអ្នកគាំទ្របំភ្លេច Bruno មិនបាន៖ ១-ជាអ្នកប្រកួតប្រជែងខ្លាំង Bruno គឺជាអ្នកប្រកួតប្រជែងខ្លាំងខ្លាម្នាក់នៅក្នុងពិភពបាល់ ហើយមានសមត្ថភាពដឹកនាំក្រុមឆ្ពោះទៅរកជ័យជម្នះ ដោយមិនចាំបាច់ធ្វើជាប្រធានក្រុមដើម្បីធ្វើជាអ្នកដឹកនាំផ្ទាល់នោះទេ។
២-បុរសគ្រួសារ Bruno ត្រូវបានមើលឃើញថា ជាប្ដីនិងឪពុកដ៏ល្អមួយរូប។ កូនស្រីគាត់ឈ្មោះថា Matilda គឺស្រឡាញ់គាត់ខ្លាំងណាស់។ ជាធម្មតា Bruno នៅកំដររហូតដល់កូនស្រីរបស់គាត់គេងលក់សិន បានគាត់ចេញទៅហ្វឹកហាត់។
៣-ចិត្តគំនិតចង់ឈ្នះ Man Utd ខ្វះកីឡាករម្នាក់ដែលមានស្មារតីឈ្នះឈ្នះអស់រយៈពេលជាយូរមកហើយ។ ក្រោយការមកដល់របស់ Bruno គាត់បានបំពេញចន្លោះប្រហោងនោះ ហើយនោះជាអ្វីដែលធ្វើឱ្យអ្នកគាំទ្រភាគច្រើនជឿជាក់លើគាត់។
៤-ស្ថិតិនិងកំណត់ត្រា តើ Bruno បានជះឥទ្ធិពលអ្វីខ្លះដល់ Man Utd ទាំងនៅនិងក្រៅទីវាល? គាត់បានដោះស្រាយបញ្ហាជាច្រើននៅក្នុងក្រុម រួមទាំងជាអ្នករកគ្រាប់កំពូលម្នាក់នៅក្លឹបផងដែរ។ Bruno តែងបង្ហាញខ្លួនក្នុងចំនោមកីឡាករកំពូលៗក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុប ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ខ្សែបម្រើឱ្យក្លាយជាកីឡាករឆ្នើមបំផុត។ Fernandes ក៏បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League ចំនួន ៤ ដងក្នុងឆ្នាំ ២០២០ ដែលកំណត់ត្រានេះគ្មានកីឡាករណាអាចធ្វើបាននោះឡើយ។
៥-ទំនាក់ទំនងជាមួយ Ronaldo Cristiano Ronaldo មកពីប្រទេសព័រទុយហ្កាល់បានធ្វើឱ្យមានឥទ្ធិពលគួរឱ្យភ្ញាក់ផ្អើលនៅ Man Utd ហើយបានក្លាយជាវីរបុរសប្រចាំក្លិប។ Bruno ក៏កំពុងស្ថិតនៅលើផ្លូវដូចគ្នានឹងមិត្តរួមជាតិរបស់គាត់ ហើយអ្នកទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា។ ហើយការផ្លាស់ទៅក្រុមបិសាចក្រហមរបស់ Bruno ក៏ជាការណែនាំរបស់ម្ចាស់ពាន Ballon D’or ៦សម័យកាលផងដែរ។
៦-ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Man Utd បើនិយាយពីកីឡាករឆ្នើមប្រចាំឆ្នាំ អ្នកទាំងអស់មិនអាចបដិសេធសម្រាប់ Bruno បាននោះទេ។ គាត់ជាខ្សែបម្រើដ៏ឆ្នើមម្នាក់របស់ United នាពេលបច្ចុប្បន្ន ហើយនៅក្នុងឆ្នាំដំបូងរបស់គាត់នៅអង់គ្លេស តារាអន្តរព័រទុយហ្កាល់រូបនេះ បានបញ្ចេញថ្វីជើងហួសពីការរំពឹងទុករបស់អ្នកគាំទ្រទៅទៀត៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី