ម្ដុំចោមចៅនិងទទួលបានស្ពានអកាសមួយនាពេលខាងមុខនេះ

53065
  • ស្ពាន​​អាកាស​​ និង​​ផ្លូវ​​ក្រោម​​​​ដី​​នៅ​​តំបន់​​រង្វង់​ចោម​ចៅ​​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​​សង្កាត់​​ចោម​ចៅ ​​ខណ្ឌ​ពោធិ​សែន​​ជ័យ​ រាជធានី​ភ្នំពេញ​ នឹង​ត្រូវ​​បើក​ការដ្ឋាន​សាងសង់​​ឡើង​ ​​នៅ​អំឡុង​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​។

    Image result for ប្លង់​ស្ពាន​អាកាស​ នៅចោមចៅ

    លោក​បាន​បន្ថែម​ថា ​ក្រុម​ការងារ​បច្ចេកទេស​​បានសម្រេច​ជ្រើស​រើស​ប្លង់​ចុង​ក្រោយ​រួច​ហើយ ក្នុង​ចំណោម​​ប្លង់​ចន្លោះ ៦ ប្លង់​ ទៅ​​ ៧ប្លង់​ តាម​រយៈ​កិច្ច​ប្រជុំ ​កាលពី​​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ ​ឆ្នាំ២០១៨ ​ក្រោម​អធិបតីភាព​លោក​ ឃួង​ ​ស្រេង​ អភិបាល​ល​ នៃ​គ​ណៈអ​ភិ​បាល​​រាជ​ធានី​ភ្នំពេញ​។​ ការ​សាង​សង់​​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ត្រូវ​បាន​ធ្វើ​ឡើង​​​ ​ក្នុង​គោល​បំណង​​​សម្រួល​​ចរាចរណ៍​​​ដល់​អ្នក​​​​ធ្វើ​ដំណើរ​​នៅ​​ផ្លូវ​ជាតិ​​លេខ​​៤ ​ផ្លូវ​ជាតិ​​លេខ​​៣​​ ផ្លូវ​​ចោម​ចៅ ​​និង​​មហាវិថី​ស​ហព័ន្ធរុស្ស៊ី ​​ចេញ​​ចូល​​មក​​រាជ​ធានី​​ភ្នំពេញ​​​មិន​ឱ្យ​មាន​​​កក​ស្ទះ​។

    Image result for ប្លង់​ស្ពាន​អាកាស​ នៅចោមចៅ

    «កន្លង​ម​ក​យើង​មាន​​ជម្រើស​​នៃ​គំនូស​ស្ពាន ដើម្បី​​ពិចារណា​ថា តើ​ជម្រើស​ណាមួយ​ដែល​កាត់​បន្ថយ​ការ​កក​ស្ទះ​​បាន​ល្អ​ប្រសើរ​ ហើយ​​មិន​មាន​​ផល​ប៉ះពាល់​ច្រើន​។ ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៤ សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចុង​ក្រោយ​ហើយ​​ថា យក​គម្រោង​មួយ​ដែល​​ផល​ប៉ះពាល់​មាន​តិច​តួច​បំផុត​​​ ។ ការងារ​​សេសសល់​តិចតួច​ទេ​ គឺ​យើង​​បន្ត​ដោះស្រាយ​លើ​គម្រោង​នេះ​​ជាមួយ​នឹង​អគ្គិសនី​កម្ពុជា និង​រដ្ឋាករ​ទឹក។ ដូច្នេះ​ការដ្ឋាន​សាងសង់​​អាច​ចាប់​​​ផ្ដើម​​​មុន​ឬ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ នៅសល់​ពេល​ប្រហែល​ពីរ​ខែទៀត​​យើង​នឹង​ស្រូត​បញ្ចប់​កិច្ច​ការងារ​នេះ»។ ​លោក ម៉េ​ត ​មាស​​ភក្តី បន្ថែម​

    Image result for ប្លង់​ស្ពាន​អាកាស​ នៅចោមចៅ

    លោក​ ភក្តី​ មិ​ន​បាន​បញ្ជាក់​ពី​ទំហំទឹក​ប្រាក់​ និង​រយៈពេល​នៃ​ការសាងសង់​​បាន​ទេ ពោល​គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​បើក​ការដ្ឋាន​សាងសង់​ទើប​អាច​បញ្ជាក់​បាន​។

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី