Kante បាននិយាយថា៖ Chelsea ស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់ Chelsea អញ្ចឹងខ្ញុំមិនទៅណានោះទេ

7593
  • ខ្សែបម្រើឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ N’Golo Kante បានបញ្ជាក់ពីការចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សនៅក្របខ័ណ្ឌ Ligue 1 កាលពីរដូវក្តៅនេះ ។ Kante បាននិយាយថាខ្លួនរីករាយជាមួយនឹងជីវិតនៅក្លឹបយក្សអង់គ្លេសមួយនេះ បន្ទាប់ពីបាននិយាយជាមួយក្លឹបរួចរាល់មក ។

    Image result for N'Golo Kante

    N’Golo Kante បានប្រាប់ RMC ថា៖ “មានចំណាប់អារម្មណ៍មួយចំនួនពីក្លឹបដទៃទៀត ប៉ុន្តែបន្ទាប់ពីនិយាយទៅកាន់ Chelsea ខ្ញុំបានយល់ថាក្លឹបបានស្រឡាញ់ខ្ញុំ ខ្ញុំសប្បាយចិត្តហើយក៏បន្តនៅទីនេះ ។ មានការទាក់ទងពី PSG ប៉ុន្តែដូចខ្ញុំនិយាយ ខ្ញុំបាននិយាយជាមួយ Chelsea ហើយខ្ញុំបានសម្រេចថាវាល្អបំផុតសម្រាប់ខ្ញុំក្នុងការស្នាក់នៅបន្តទៀត” ។

    Image result for N'Golo Kante

    ប្រភពពីទីក្រុងប៉ារីសបានអះអាងថាភ្នាក់ងាររបស់ Kante គឺមានទំនាក់ទំនងយ៉ាងល្អជាមួយក្លឹប Paris Saint-Germain នឹងមានឆន្ទៈក្នុងការរៀបចំការផ្ទេរនេះ ប៉ុន្តែត្រូវបានក្រុមតោខៀវបដិសេធមិនព្រមលក់កីឡាករឆ្នើមរបស់ពួកគេឡើយ ។កីឡាករដែលបានលើកពានរង្វាន់ FIFA World Cup ២០១៨ នៅក្នុងប្រទេសរុស្ស៊ីក្នុងពេលថ្មីៗនេះនៅជាប់កុងត្រារហូតដល់ឆ្នាំ ២០២១ ឯណោះនៅឯកីឡាដ្ឋាន Stamford Bridge ។ ហើយក៏មានពាក្យចចាមអារាមអំពីកិច្ចព្រមព្រៀងថ្មីមួយផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះគ្មានអ្វីកើតឡើងនោះឡើយ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី