
ខ្សែប្រយុទ្ធថ្មីស្រឡាងរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo សង្ឃឹមថាក្រុម Bianconeri នឹងអាចនាំយកខ្សែបម្រើកណ្តាលរបស់ក្លិប Real Madrid កីឡាករសញ្ជាតិអាល្លឺម៉ង់ Toni Kroos ទៅកាន់ទីក្រុង Turin បាននាខែមករា នេះបើយោងតាមការសែត Don Balon បានចុះផ្សាយ ។
កំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះជឿជាក់ថាម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ៧ រដូវកាលជាប់គ្នាមួយនេះត្រូវតែកែលំអរនៅតំបន់បម្រើកណ្ដាលរបស់ខ្លួន ប្រសិនបើពួកគេចង់ធ្វើការប្រជែងយកពានរង្វាន់ក្របខ័ណ្ឌ Champions League នារដូវកាលនេះ ។
ហើយម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះជឿជាក់ថាខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់រូបនេះនឹងក្លាយជាដៃគូរដ៏ល្អឥខ្ចោះជាមួយកីឡាករ Miralem Pjanic នៅកីឡដ្ឋាន Allianz ៕
ដោយ៖តារា