គ្រូបង្វឹកក្លឹប Juve ៖ Ronaldo សមនឹងឈ្នះពានរង្វាន់ Ballon D’Or ច្រើនជាងនេះទៀត

23872
  • គ្រូបង្វឹករបស់ក្លឹប Juventus បានធ្វើការកោតសរសើរយ៉ាងខ្លាំងទៅលើខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់នៅពីមុនការប្រកួតទល់ជាមួយក្លឹប Sassuolo ហើយលោកបានបញ្ជាក់ថា Cristiano Ronaldo សមនឹងឈ្នះពានរង្វាន់ Ballon D’Or ច្រើនជាងនេះទៀត ។

    Image result for Massimiliano Allegri

    គ្រូបង្វឹករបស់ក្លឹបសេះបង្កង់លោក Massimiliano Allegri បាននិយាយថា៖ “Ronaldo ត្រូវតែឈ្នះ ( កីឡាករឆ្នើមប្រចាំឆ្នាំ ) សម្រាប់អ្វីដែលគាត់បានធ្វើកាលពីឆ្នាំមុនដោយមិនសមធ្លាក់ទៅលើ Modric ឬ Salah នោះទេ ហើយ Ronaldo សមនឹងទទួលបានរង្វាន់សម្រាប់អ្វីដែលគាត់បានធ្វើ ។ ខ្ញុំមិនរំពឹងថានឹងមានអ្វីច្រើនជាងនេះឬតិចជាងអ្វីដែលគាត់បានធ្វើនៅក្នុងការប្រកួតបីលើកដំបូងនោះទេ អ្នកគ្រប់គ្នាកំពុងរង់ចាំគាត់ប៉ុន្តែ Mandzukic បានរកគ្រាប់បាល់ ដែលជារឿងចម្លែកសម្រាប់ខ្ញុំ ហើយថ្ងៃស្អែកខ្ញុំគិតថា Cristiano នឹងរកគ្រាប់បាល់បាន ។ វាគ្រាន់តែជាសំណួរនៃលក្ខណៈរបស់កីឡាករប៉ុណ្ណោះប្រសិនបើយើងលេងជាមួយ Mandzukic, Dybala និង Ronaldo ពេលយើងមានបាល់ តែប្រសិនបើយើងមិនមានគ្រាប់យើងទាំងអស់គ្នាត្រូវតែខំប្រឹង”។

    Related image

    គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបន្តថា៖ “ចំពោះចរិតលក្ខណៈអ្នកទាំងបីអាចកាន់កាប់តំបន់ប្រយុទ្ធរួមគ្នាបាន ។ យើងត្រូវតែស្វែងរកតុល្យភាពនៅពេលដែលយើងមិនមានបាល់ហើយយើងបានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់រួចជាស្រេចហើយយើងមិនមានការស៊ុតបញ្ចូលទីច្រើនជាងនេះឡើយ “។

    Related image

    Ronaldo មិនទាន់បានស៊ុតបញ្ចូលទីនៅឡើយទេចាប់តាំងពីការផ្ទេរមកក្នុងតម្លៃ ១០០ លានអឺរ៉ូរបស់ក្លិប Real Madrid នៅរដូវក្តៅនេះ ។ ប៉ុន្តែក្រុម Juventus បានឈ្នះការប្រកួតបីលើកដំបូងរបស់ពួកគេ ហើយកំពុងឈរលើកំពូលតារាងបណ្ដោះអាសន្ន ខណៈដែលក្របខ័ណ្ឌ Serie A បានបន្តការប្រកួតវិញបន្ទាប់ពីការសម្រាកអន្ដរជាតិ ។ ការរួមចំណែកតែមួយគត់របស់កីឡាករ Cristiano Ronaldo បានជួយដល់គ្រាប់បាល់របស់ Mario Mandzukic ក្នុងការទទួលជ័យជម្នះ ២-០ លើក្លឹប Lazio កាលពីថ្ងៃទី ២៥ ខែ សីហា កន្លងទៅនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី