
Inter Miami ដែលជាក្លឹបថ្មីស្រឡាងរបស់លោក David Beckham បានកំណត់គោលដៅឱ្យកំពូលខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប FC Barcelona កីឡាករ Lionel Messi ក្លាយជាកីឡាករដែលមានសក្តានុពលបំផុតរបស់ក្លឹប ។
អតីតកីឡាករក្លឹបបីសាចក្រហម Manchester United និងក្លឹបអធិរាជស Real Madrid រូបនេះទើបតែប្រកាសបើកក្លឹបថ្មីដែលនឹងចូលលេងក្នុងក្របខ័ណ្ឌ MLS នៅឆ្នាំ ២០២០ ខាងមុខនេះនិងកំពុងសម្លឹងមើលការចុះហត្ថលេខាលើកំពូលកីឡាករឆ្នើមៗសម្រាប់រដូវកាលដំបូងរបស់ពួកគេ ។
ហើយទោះបីជាមិនមានទំនាក់ទំនងអ្វីមកទល់ពេលនេះក៏ដោយក៏ David Beckham មានឆន្ទៈក្នុងការនាំយក Lionel Messi ពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ទឹកដីសហរដ្ឋអាមេរិកនាពេលខាងមុខ ៕
ដោយ៖តារា