Juventus កំណត់តម្លៃខ្លួន Dybala ចំនួន ១៥០ លានផោនលើកិច្ចព្រមព្រៀងប្ដូរ Pogba

28906
  • ក្លឹបសេះបង្កង់ Juventus ចង់ឱ្យខ្សែបម្រើកណ្ដាលកីឡាករ Paul Pogba ត្រលប់មកកាន់ទឹកដីរបស់អ៊ីតាលីវិញ ហើយក៏មានបំណងផ្តល់ជូនកីឡាករ Paulo Dybala ទៅឱ្យក្លឹបបីសាចក្រហម Manchester United ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ ។

    Image result for Paul Pogba with Paulo Dybala

    តារាជើងស៊ុតសញ្ជាតិអាហ្សង់ទីនវ័យ ២៤ ឆ្នាំរូបនេះកំពុងព្យាយាមរកកន្លែង ១១ នាក់ដំបូងរបស់គេនៅកីឡាដ្ឋាន Allianz ឱ្យបានទៀងទាត់ បន្ទាប់ពីការមកដល់របស់កំពូលតារាស៊ុត Cristiano Ronaldo និងកំពុងពិចារណាចាកចេញពីម្ចាស់ជើងឯកក្រហមខ័ណ្ឌ Serie A ៧ សម័យកាលជាប់គ្នានេះផងដែរ ។

    Related image

    Paul Pogba អាចនឹងត្រូវបានគេប្រើប្រាស់នៅក្នុងការផ្ទេរដែលអាចមានតម្លៃខ្លួនរហូតដល់ ១៥០ លានផោន ( ១៦៩ លានអឺរ៉ូ / ១៩៦ លានដុល្លារ ) ហើយអាចនឹងប្រព្រឹត្តទៅនៅដើមខែមករាខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី