លោក Jose Mourinho កំពុងសង្ឃឹមថានឹងអាចនាំយកខ្សែប្រយុទ្ធ Mesut Ozil របស់ក្លឹបកាំភ្លើងធំ Arsenal នៅរដូវរងារនេះបើយោងតាម Daily and Sunday Express បានចុះផ្សាយ ។
អ្នកចាត់ការសញ្ជាតិព័ទុយហ្គាល់រូបនេះចង់បាន Ozil តាំងពីរដូវកាលមុន ប៉ុន្តែការខិតខំប្រឹងប្រែងរបស់គាត់មិនបានកើតចេញជាផ្លែផ្កាអ្វីសោះ បន្ទាប់ពីអតីតកីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្រុមកាំភ្លើងធំ ។
ការបែកបាក់ទំនាក់ទំនងរវាងអតីតកីឡាកររបស់ក្លឹប Real Madrid ជាមួយលោក Unai Emery បានបើកទ្វារឱ្យក្លឹបដ៏ទៃផ្សេងទៀតដែលចង់នាំយក Ozil ដាក់សំណើរដេញថ្លៃ និងជារឿងដ៏ល្អបំផុតក្នុងការតាមប្រមាញ់លោក Mourinho និងលោក Ed Woodward នៅខែមករាខាងមុខនេះ ៕
ដោយ៖តារា