
ក្លឹបតោខៀវ Chelsea និងខ្សែការពារ David Luiz បានកំពុងរៀបបំបើកកិច្ចចរចាលើកិច្ចព្រមព្រៀមថ្មីមួយ ក្រោយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះនិងផុតកុងត្រានៅចុងរដូវកាលនេះ ។
David Luiz មិនស្ថិតនៅក្នុងក្រសែភ្នែករបស់លោក Antonio Conte នោះទេនិងកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាកចេញនៅពេលវេលាដែរសាកសម ប៉ុន្តែបានក្លាយជារបងការពារដ៏សំខាន់ឡើងវិញក្រោយពីការមកដល់របស់លោក Maurizo Sarri ។
ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ដែលត្រូវផុតកំណត់នៅរដូវក្តៅនេះ ខណះក្លឹបតោខៀវ Chelsea ចង់ឱ្យអតីតខ្សែការពារកណ្ដាលរបស់ក្លឹប Paris Saint-Germain រូបនេះចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំបន្ថែមទៀតជាមួយនឹងប្រាក់ឈ្នួលចំនួន ១២៥,០០០ ផោនក្នុងមួយសប្តាហ៍ជាជាងមើលគាត់ចាកចេញដោយគ្មានតម្លៃខ្លួន ៕
ដោយ៖តារា