គ្រាប់ពេជ្រ! ជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរពេក R.Madrid ត្រៀមដាក់លក់កំពូលតារារបស់ខ្លួនរូបនេះ

63203

យោងតាមសារព័ត៌មាន Diario AS បានរាយការណ៍ថា Vinicius Junior បានបាត់បង់ឋានៈជាកីឡាករសំខាន់នៅក្លិប Real Madrid ហើយក្លឹបនឹងត្រៀមលក់គាត់ ប្រសិនបើមានការផ្តល់ជូនដ៏គួរឱ្យទាក់ទាញមកដល់នៅរដូវក្តៅខាងមុខនេះ។
កាលពីរដូវកាលមុន កីឡាករវ័យក្មេងប្រេស៊ីលត្រូវបានគេចាត់ទុកថា ជាកីឡាករមិនស្ថិតក្នុងបញ្ជីលក់របស់ Real Madrid ឡើយ ប៉ុន្តែស្ថានភាពបានផ្លាស់ប្តូរ។ ក្រុមលោក Zidane នឹងត្រូវការលក់កីឡាករមួយចំនួន ដើម្បីធ្វើឱ្យហិរញ្ញវត្ថុក្លិបមានលំនឹង ខណៈដែល Real Madrid បានរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩។
Vinicius Jr. បានលេងចំនួន ១.១១៦ នាទីនៅទូទាំង ២៥ ប្រកួតសម្រាប់ Real Madrid នៅរដូវកាល២០២០/២០២១នេះ ដោយរកបាន ៣ គ្រាប់និង Assists ៣ លើក។ ទោះយ៉ាងណាកីឡាករវ័យ ២០ ឆ្នាំរូបនេះ លេងក្នុងនាមជាកីឡាករជម្រើសដំបូងបានត្រឹមតែ ១១ ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំលោក Zinedine Zidane ដោយគ្រូបង្វឹកបារាំងចូលចិត្ត Eden Hazard លើតារាងវ័យក្មេងរូបនេះ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី